ពិតជាសំណាងណាស់!!! ឪពុកកូន២នាក់ ត្រូវដើមឈើពុកមួយដើម រលំសង្កត់លើ ពេលដែលត្រលប់មកពីសាលារៀនវិញ
-

ភ្នំពេញៈ បើតាមការរៀបរាប់ ពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១១ៈ៣០នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ចំណុចក្បែរសាលាបឋមសិក្សាចតុមុខ ស្ថិតនៅតាមបណ្តោយផ្លូវ២១៤ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ បុរសជាឪពុក និងកុមារីជាកូន ខណៈកំពុងជិះម៉ូតូ គ្រឿងម៉ាកហុងដា គុបសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1CB-5866 ធ្វើដំណើតាមបណ្ដោយផ្លូវលេខ២១៤ ទិសដៅពីលិចទៅកើត ដែលទើបតែយកកូនចេញពីរៀននៅសាលាឯកជនមួយកន្លែង ខណៈពេលដែលជិះមកដល់ចំណុចកើតហេតុក៏លឺសំឡេងមែកឈើបាក់ក៏បន្ថែមល្បឿនជិះអោយផុត ប៉ុន្តែនៅតែមិនផុតស្រាប់តែមែកឈើរលំសង្កតពីលើម៉ូតូ បណ្ដាលអោយដួល រងរបួសគ្រិចកដៃ និង រលាត់ជង្គង់បន្តិចបន្ទួចទាំង២នាក់ឪកូន។

ប្រភពដដែលបានបន្តទៀតថាប្រសិនបើឪពុក និង កូនទាំង២នាក់ជិះយឺតតែបន្តិចប្រាកដជាសង្កត់រងរបួសធ្ងន់ទាំង២នាក់ឪពុកកូនជាមិនខាន ហើយមួយវិញទៀតសិស្សសាលាចេញពីររៀនអស់ បើមិនដូច្នេះទេប្រាកដជាមានសិស្សសាលាមិនតិចជាង១០នាក់ទេ ដែលរងរបួស។ ជាចុងក្រោយប្រជាពលរដ្ឋដែលធ្វើដំណើតាមបណ្ដោយផ្លូវនៅកន្លែងកើតហេតុបានសំណូមពដល់ មន្ទីសារធារណៈការចុះមកកាត់ដើមឈើដែលពុកពុកផង ជាក់ស្តែងនៅតាមបណ្ដោយផ្លូវលេខ២១៤នេះ តែម្តងមានទាំងដើមឈើពុកផុយ និង ដើមឈើធំៗ រួមជាមួយមែកឈើគ្រប់ដណ្ដប់លើផ្លូវដែលងាយ និង បាក់ច្រើនណាស់៕