កុមារាពេជ្យ ថៃ អង្គុយសម្រក់ទឹកភ្នែក នៅមុខរូបថតម៉ែចាស់ ធ្វើឲ្យមហាជនក្តុកក្តួលចិត្តយ៉ាងខ្លាំង...
-

នៅព្រឹកថ្ងៃ០៧ ខែសីហា​នេះ​ នៅក្នុងពិធីបុណ្យសព ម៉ែចាស់ (លោកយាយ) របស់កុមារា ពេជ្យ ថៃ ពិតជាធ្វើឲ្យមហាជនជាច្រើនមានអារម្មណ៍ក្តុកក្តួលជាខ្លាំង និងខ្លោចចិត្តជាខ្លាំង ពេលដែលឃើញប្អូនប្រុស ពេជ្យ ថៃ បង្ហូរទឹកភ្នែកយ៉ាងកំសត់ជាមួយនឹងរូបថតរបស់ម៉ែចាស់។

ជាក់ស្តែងនៅក្នុងពិធីបុណ្យសពម៉ែចាស់ បានបង្ហាញពីសកម្មភាពរបស់កុមារាពេជ្យ ថៃ អង្គុយលើកដៃ ព្រមជាមួយទឹកភ្នែករាប់លានតំណក់ កំពុងស្រែកប្រាប់ទៅកាន់ពិភពលោកថា ក្មេងម្នាក់នេះពិតជាឈឺចាប់ខ្លាំងណាស់។
ទិដ្ឋភាពដ៏ស្រងូតស្រងាត់មួយនេះ បានធ្វើឲ្យមហាជន នឹកស្តាយជាពន់ពេក ដោយគ្មានពាក្យអ្វីត្រូវបរិយាយ។ ជាការពិតណាស់ កុមារា ពេជ្យ ថៃ ដែលកំពុងតែមានភាពល្បីល្បាញ​ ព្រមជាមួយការសិក្សាសាលាដ៏ល្អមួយនៅក្នុងទីក្រុងភ្នំពេញ តែដោយការដឹងគុណ និងស្រលាញ់ លោកយាយ កុមារារូបនេះបានសម្រេចចិត្តផ្លាស់ប្តូរសាលារៀន ទៅខេត្តបាត់ដំបង់វិញ ដើម្បីរស់នៅជាមួយម៉ែចាស់យ៉ាងមានក្តីសុខ។ តែជារឿងអកុសល ពង្រាត់ម៉ែចាស់ទៅដោយគ្មានត្រាប្រណី ដាច់ចិត្តយកជីវិតគាត់ទៅដោយគ្មានអាណិតដ៏ក្មេងតូចៗភ្នែកខ្មៅម្នាក់នេះសោះ៕
ដោយ៖ និមល