ចិនលើកយីហោជាអក្សរខ្មែរធំៗ ច្បាស់ៗថា "ហាងលក់ស្រា និងបារី" ដោយមិនខ្លាចញញឹម និងមិនគោរពច្បាប់អីបន្តិចសោះ...
មួយរយៈពេលចុងក្រោយមកនេះ ខេត្តព្រះសីហនុ ហាក់ដូចជាមានរឿងកើតឡើងជាបន្តបន្ទាប់ឥតឈប់ឈរ ដែលបង្កឡើងពីអ្នកចំណូលថ្មី។ កាលពីមុនចិនធ្លាប់លើកស្លាកយីយោដែលធ្វើឲ្យប្រជាជនខ្មែរ ហួសចិត្តម្តងហើយ ស្រាប់តែពេលលើកស្លាកយីហោធំៗថា " ហាងលក់ស្រា និងបារី"។ ការលើកស្លាកយីហោអ្វីមួយដែលសំគាល់ហាងនោះវាមិនមែនជាការខុសនោះទេ តែថាឈ្មោះហាងហាក់ដូចជាលើ្មសច្បាប់ ខុសពីអ្វីដែលដែលខាងក្រសួងប្រឹងស្រែកហាមមិនឲ្យប្រជាជនប្រើប្រាស់ទៅវិញ។ យ៉ាងណាមិញនៅតាមបណ្តាញសង្គមហ្វេសប៊ុកបានធ្វើការរិះគន់ជាច្រើនថា "ក្រសួងប្រឹងស្រែកហាមអាជ្ញាធរបែរដេកលក់ រីឯចិនប្រឹងដំឡើងអំណាចជាបងធំមើលចុះស្លាកយីហោអក្សរធំៗ ច្បាស់ៗ ទៅវិញ"។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។