សមត្ថកិច្ចព្រហ្មទណ្ឌ ខណ្ឌច្បារអំពៅ បានបញ្ជូនខ្លួន ស្ត្រីសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីម្ចាស់ ម៉ូតូចាប់ខ្លួនបានប្រគល់ឲ្យប៉ូលិស ព្រោះរឿងខ្ចីម៉ូតូយកទៅបញ្ចាំ
ភ្នំពេញៈ កាលពីវេលាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ សមត្ថកិច្ចព្រហ្មទណ្ឌ ខណ្ឌច្បារអំពៅ បានបញ្ជូនខ្លួន ស្ត្រីសង្ស័យម្នាក់ មានឈ្មោះ ហាន់ រតនា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុង ការដ្ឋានសំណង់ បុរី ប៉េងហួត ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីម្ចាស់ ម៉ូតូចាប់ខ្លួនបានប្រគល់ឲ្យប៉ូលិស ព្រោះរឿងខ្ចីម៉ូតូយកទៅបញ្ចាំ។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។