នេះឬពាក្យថាស្រលាញ់ និងមើលថែអូនមួយជីវិតនោះ!!...ស្រលាញ់គ្នា៦ឆ្នាំ ស្មើរនឹង​2232 ថ្ងៃ ចុងក្រោយគេលួចក្បត់អូនយ៉ាងសាហាវ...
-

នារីវ័យក្មេងម្នាក់ ដែលជាម្ចាស់គណនីហ្វេសប៊ុក Pech Pech បានបង្ហោះសារដ៏សែនឈឺចាប់ ពេលដែលសង្សារខ្លួន លួចមានអ្នកថ្មី ក្បត់ចិត្តទាំងដែលយើងនៅមានទំនាក់ទំនងគ្នានៅឡើយ។ រយៈពេល៦ឆ្នាំ ស្មើនឹង​2232 ថ្ងៃ​ ដែលនារីម្នាក់នេះ​ ផ្តល់ការទុកចិត្តនិងស្មោះស្ម័គ្រកន្លងមក​ ចុងក្រោយបងតបស្នងខ្ញុំដោយការក្បត់ពីក្រោយខ្នងយ៉ាងសាហាវ​។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក Pech Pech បានរៀបរាប់ទាំងក្តីឈឺចាប់ នៅលើបណ្តាញសង្គមហេ្វសប៊ុកថា "Daravin Long អរគុណបងពេកណាស់!! ការស្រលាញ់រយ:ពេល6 ឆ្នាំ ស្មើនឹង​2232 ថ្ងៃ​ ដែលខ្ញុំផ្តល់ការទុកចិត្តនិងស្មោះស្ម័គ្រកន្លងមក​ ចុងក្រោយបងតបស្នងខ្ញុំដោយការក្បត់ពីក្រោយខ្នងយ៉ាងសាហាវ​ក្នុងខណៈពេលយើងនៅជាសង្សារនឹងគ្នានៅឡើយ។ សួរថាខ្ញុំឈឺប៉ុនណា​?? ហើយនេះក៏មិនមែនជាលើកទីមួយដែរ ការអត់ធ្មត់មនុស្សមានដែនកំណត់​ ហើយបេះដូងខ្ញុំវាលែងទទួលយកការបោកប្រាស់មួយនេះបានហើយ។ ក្បត់ចិត្តខ្ញុំមិនស្កប់ចិត្តនៅហ៊ានផ្ញើរូបមកទៀត​ តើស្រីម្នាក់នេះអស្ចារ្យម្ល៉េះ? អ្នកឈឺចុកចាប់ពិតប្រាកដស្រែកមិនចេញទេ​ មានតែអ្នកធ្វើពុតជាឈឺទើបស្រែកបានយ៉ាងលឺ!​ រវាងយើងបានបញ្ចាប់ហើយ​តែសូមបងកុំធ្វើអោយអ្នកផ្សេងយល់ច្រលំមកលើខ្ញុំទៀត​ អ្នកនៅជិតស្និទ្ធជុំវិញខ្លួនខ្ញុំគេដឹងរឿងមិនអីទេ​ តែអ្នកដែលគេមិនដឹង​ គេនឹងគិតផ្សេង។​ ខ្ញុំឈឺចាប់ដោយសារការក្បត់ចិត្តពេកទៅហើយ​សូមកុំអោយខ្ញុំត្រូវខូចឈ្មោះដោយការយល់្រចលំទៀត។ បងថា បងបានធ្វើល្អមកលើខ្ញុំច្រើនណាស់​ ម៉េចក៏រឿងមួយនឹងខ្ញុំមិនអាចអត់បាន? បងត្រូវចាំថាល្អនិងអាក្រក់​ មិនអាចកាត់កងគ្នាបានទេ​ ដូចអំពើបាប​ និងបុណ្យដែរ​។ ខ្ញុំដឹងថា បន្ទាប់ពីនេះបងនឹងនៅតែមានលេសដោះសារ មូលហេតុ ល្បិចស្នៀតរាប់រយជំពូកដើម្បីបង្ហាញឲ្យមនុស្សជាច្រើនយល់ថាបងល្អ... បងនឹងខំគ្រប់យ៉ាងព្រោះបងចង់បានល្អណាស់មែនទេ? មិនបាច់ខំទៀតទេ ខ្ញុំជូនបង «បងល្អពេកណាស់»! ចុងក្រោយជូ​នពរអ្នក និងគេស្រលាញ់គ្នារហូត​ហើយសង្ឃឹមថាអ្នកមិនក្បត់ចិត្តគេដូចធ្វើដាក់ខ្ញុំ។ និយាយនេះគឺចេញពីចិត្តពិត មិនបានឌឺដង ឬផ្លែផ្កាអីឲ្យអ្នកទេ ព្រោះបេះដូងខ្ញុំលែងមានកន្លែងសម្រាប់មនុស្សក្បត់ឈាមត្រជាក់ដូចអ្នកហើយ... ហើយក៏សូមអរគុណសម្រាប់មេរៀនជីវិតមួយនេះ វត្តមាន និងអវត្តមានរបស់អ្នកក្នុងជីវិតខ្ញុំ នឹងធ្វើឲ្យខ្ញុំក្លាយជាមនុស្សថ្មីម្នាក់ដ៏រឹងមាំ ។ ខ្ញុំគិតថាបញ្ចប់យូរហើយ​តែហេតុអីនៅអោយខ្ញុំត្រូវមកគិតរឿងអត់ប្រយោជន៍នេះទៀត? ខ្ញុំមិនចង់ទេដែលត្រូវយករូបដ៏គួរអោយស្អប់នេះមកផុសលើaccount ខ្លួនឯង​ តែវាជ្រុលពេកហើយ​។ ហើយវានៅមានច្រើនលើសពីនេះទៀត​តែខ្ញុំមិនចង់វែងឆ្ងាយជាមួយអ្នកទេ។ ខ្ញុំដឹងថាការផុសបែបនេះអ្នកនឹងគិតថាវាគ្មានបានចំនេញអីទេ​ ប៉ុន្តែកិត្តិយសខ្ញុំដែលគេយល់ច្រលំ​ គិតមិនល្អលើខ្ញុំ​ អ្នកណាទទួលខុសត្រូវ?​ អ្នកណាបកស្រាយ?"។ យ៉ាងណាមិញ ក៏មានម្ចាស់គណនីដែលមានឈ្មោះថា Beequeen បានរៀបរាប់ដូច្នេះថា "ជាមួយអ្នកចាស់ប្រាប់ថាលេងសើចទេជាមួយគេនោះ។ ជាមួយអ្នកថ្មីប្រាប់ថា អ្នកចាស់មិនព្រមដោះលែងខ្លួន។ អ្នកថ្មីក៏ជឿ ឃើញឆាតចេញមក បែបឌឺអ្នកចាស់ដែរនឹង។ ចំនែកអ្នកចាស់វិញខំប្រឹងតែបង្ហាញភាពខ្សោយ អោយអ្នកថ្មីអានិត យល់ចិត្ត។ គេមានយល់ចិត្តអី បើគេស្មានតែយើងមុខក្រាស់មិនព្រមលែងដៃពីប្រុសនឹង។ ជាចុងក្រោយកំហុសគ្រប់យ៉ាង គឺប្រុសនឹងសាងឡើងទាំងអស់។ អាសូរតែស្អាត មុខដូច................អញ្ចឹងបានថា ស្អាតឬអាក្រក់ ក្បត់យើងបានដូចគ្នា ពីដំបូងល្អ តែមិនមែនបានន័យថាល្អរហូតទេ។ អ្វីៗក៏ប្រែប្រួលបានដែរ។ ជម្រើសដែលល្អ គឺស្រលាញ់ខ្លួនឯងអោយច្រើនៗ ។" និងមានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "បើយកអាម្សៀលនឹងធ្វើប្តីទៀតត្រៀមទឹកភ្នែុកដាក់ផ្ទិលអោយហើយទៅ អ្នកគួរជូរពអាប្រុសថោកទាបនោះវិញទៅ វាជាដើមហេតុអោយមនុស្សស្រីទាំងពីរទឹកភ្នែក"។ និងមានអ្នកខមិនជាច្រើនទៀត។

ប្រភព៖ Pech Pech