មួយរយៈពេលចុងក្រោយមកនេះ មានមហាជនជាច្រើន បានបង្ហោះសារអាណិតដល់ប្អូនប្រុស លី ហេង ដែលទើបតែមានអាយុ៨ឆ្នាំ តែត្រូវមកជួបនឹងរឿងអកុសលទាំងវ័យក្មេង។ ក្មេងប្រុងតូចមួយត្រូវមកជួបនឹងរឿងអកុសល ត្រូវកាត់ជើងម្ខាងហើយ ពេលនេះត្រូវកាត់ប្រដាប់ភេទចោលទៀត ហើយជារៀងរាល់ថ្ងៃ គេយំ រាល់ពេលព្រោះតែឈឺចាប់មុខរបួស ប្អូនប្រុសបានប្រាប់ថា "ប្អូនប្រុសចង់រស់ ទោះបីជាបាត់បង់ជើងម្ខាងក៏ដោយ"។ គ្រាន់តែបានលឺពាក្យនេះ ធ្វើឲ្យមហាជនជាច្រើន ស្ទើរស្រក់ទឹកភ្នែក ព្រមទាំងជូនពរឲ្យក្មួយប្រុសឆាប់ជាសះស្បើយឡើងវិញផងដែរ។ ជាក់ស្តែងក្រោយ ពីបានឃើញក្មួយប្រុសកំសត់ ត្រូវកាត់ជើងម្ខាង ហើយត្រូវវះកាត់ប្រភេទទៀតនោះ ធ្វើឲ្យតារាចំរៀងលោក ណុប បាយ៉ារិទ្ធ មានអារម្មណ៍ក្តុកក្តួលចិត្តយ៉ាងខ្លាំង ព្រមទាំងបានបង្ហោះសារយ៉ាងវែងទៅកាន់អ្នកបើកបរបុកប្អូនប្រុសថា "ចង់ដឹងណាស់ថាតើជនបង្ករបានឃើញពីសភាពរបស់ក្មួយប្រុសក្នុងពេលនេះទេ ? តើបេះដូងរបស់អ្នកសាងពីអី ក្មេងតូចម្នាក់ត្រូវខូចអនាគតដោយសារតែការធ្វេសប្រហែសរបស់អ្នកក្នុងការបើកបរ ។ កូនគេកូនយើង ក្មួយគេក្មួយយើង អាយុប៉ុណ្ណឹងសោះ ត្រូវពិការជើងត្រឹមក្រលៀន ថែមទាំងកាត់អវៈយវៈបន្តរពូជន៍ចោលទៀត ។ ឃើញហើយគឺខ្លោចផ្សាចិត្តពន់ពេកណាស់ តើជីវិតគ្នាពីវិនាទីនេះទៅជួបការលំបាកយ៉ាងណា ? តើគ្នាតូចចិត្តប៉ុណ្ណា ? តើការសិក្សារគ្នាទៅជាយ៉ាងណា ? តើ តទៅថ្ងៃមុខគ្នារស់ដោយរបៀបណា ? បើទោះជាអ្នកចង់សង ក៍គង់តែសងមិនអស់ដែរ ព្រោះជីវិតគ្នាទាំងមូលត្រូវវេទនាចាប់ពីវិនាទីនេះទៅហើយ តើអ្នកដឹងទេ ? អ្នកមានបេះដូងជាមនុស្សទេ ? ពេលអ្នកមុតដៃចេញឈាមបន្តិចអ្នកចេះឈឺ ចេះរកក្រណាត់មករំកុំអោយចេញឈាម ពេលអ្នកមុតដៃ មុតជើងដល់ថ្នាក់ដាច់ចុងម្រាមតែបន្តិច អ្នកចេះស្តាយ ចេះតូចចិត្ត ចុះក្មេងតូចម្នាក់រងគ្រោះថ្នាក់ចរាចរណ៍ដោយអយុត្តិធម៌តើគ្នាខុសអី ? ក្រៅពីព្រះតើនណាទៅដែលអាចធ្វើអោយការឈឺចាប់ទាំងផ្លូវកាយ ផ្លូវចិត្តរបស់គ្នាបានស្រាកស្រាន្ត ? ហើយតើព្រះមកពីឋានណាទៅដែលអាចជួយអោយគ្នាទទួលបានជើងរបស់គ្នាត្រលប់មកវិញដូចដើម ? ហើយអាចមានឱកាសទៅរៀនសូត្រដូចគេឯងបានវិញ ? អ្នកសាង អ្នកមិនទទួលខុសត្រូវ ព្រោះអ្នកគិតថាជីវិតមនុស្សតាមដងផ្លូវគ្មានតម្លៃស្មើរសម្បកកង់ឡានរបស់អ្នកមែនទេ ? ខ្ញុំចង់អោយអ្នកបានមកឃើញពីសភាពរបស់ក្មេងប្រុសភ្នែកខ្មៅឡង់ៗម្នាក់នេះ មកមើលអោយជាក់ពីទង្វើររបស់អ្នក នោះប្រសិនបើអ្នកនៅមានបេះដូងជាមនុស្សអ្នកនឹងស្រក់ទឹកភ្នែក ហើយការអាណិត អារម្មណ៍សង្វែក អនោចអធមវានិងដោលចេញពីក្នុងចិត្តរបស់អ្នកមិនខាន ហើយពេលនោះវិប្បដិសារីវានឹងជេរស្តីអ្នក ហើយវានិងប្រាប់អ្នកថា ទោះជាអ្នកចង់សងដោយអីក៍គង់តែសងមិនបានដូចគ្នា ទោះជាកាត់ជើងរបស់អ្នកទៅសង ក៍ក្មេងតូចម្នាក់នេះមិនអាចបានជើងរបស់គេមកវិញ ហើយដើរបានដូចដើមដែរ ។ អ្នកសាកស្រម៉ៃមើលក្មេងតូចមុខមាត់ស្អាតបាត មានកាយសម្បទារល្អម្នាក់ដែលធ្លាប់តែញញឹម សើចសប្បាយរត់លេងជាមួយបងប្អូន មិត្តភក្តិ រយៈពេលមួយប៉ព្រិចភ្នែក ក៍ក្លាយជាជនពិការ កាន់ឈើច្រត់ ឬ ពាក់ជើងសិប្បនិមិតតាំងពីតូច បើជាកូនអ្នក ក្មួយអ្នក តើអ្នកមានអារម្មណ៍បែបណា..ហ្អា៎ ???"។ រូបលោកក៏បានបន្តទៀតថា "ឱទេវតាអើយ សូមលោកជួយជីវិតក្មេងប្រុសដ៍គួរអោយអាណិតម្នាក់នេះផង ????????? គ្នាចង់រស់ បើទោះពិការក៍ដោយ បើគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាលគឺពិបាកហើយ ?????????"។

























