នៅព្រឹក​នេះ​ ទឹកទន្លេ​មេគង្គ ទន្លេបាសាក់ និង​ទន្លេសាប នៅតែបន្ត​កើនឡើង​ រហូតដល់ថ្ងៃទី.....?
-

​ភ្នំពេញៈ យោងតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ទន្លេមេគង្គ​-​ក្រចេះ កម្ពស់​ទឹក នៅ​ថ្ងៃទី​០៨ ខែសីហា នឹង​កើនឡើង​បន្តិច ហើយ​នៅ​ថ្ងៃទី​០៩-១០ ខែសីហា ឆ្នាំ​២០១៨ ទឹក​នៅ​ទន្លេមេគង្គ​-​ក្រចេះ នឹង​ស្រក់ចុះ​វិញ​។

ចំពោះ​ទន្លេមេគង្គ​-​កំពង់ចាម កម្ពស់​ទឹកនឹង​បន្ត​ហក់​ឡើង នៅ​ថ្ងៃទី​០៨-០៩ ខែសីហា ហើយ​នៅ​ថ្ងៃទី​១០ ខែសីហា ទើប​ទឹក​ស្រក់​ចុះ​វិញ​។​ ​
សម្រាប់​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨ នេះដែរ ស្ថានីយ​ជលសា​ស្ត្រ ទន្លេមេគង្គ​-​ស្ទឹងត្រែង កម្ពស់​ទឹក នឹង​ស្រក​ចុះ​វិញ ក្នុង​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​០៨-១០ ខែសីហា ឆ្នាំ​២០១៨​។
​ដោយឡែក នៅ​ទន្លេបាសាក់​-​ចតុមុខ ទន្លេមេគង្គ​-​អ្នក​លឿង ទន្លេបាសាក់​-​កោះ​ខែល និង​នៅ​ទន្លេសាប​-​ព្រែក​ក្តាម ត្រូវបាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាសថា រយៈពេល៣ថ្ងៃ​ទៀត គឺ​ចាប់ពី​ថ្ងៃទី​០៨-១០ ខែសីហា ឆ្នាំ​២០១៨ កម្ពស់​ទឹក នឹង​បន្ត​កើនឡើង​។ ក្នុងនោះ នៅ​ទន្លេបាសាក់​-​កោះ​ខែល ក្នុង​ខេត្តកណ្តាល កម្ពស់​ទឹក នៅ​បន្ត​ឡើង​លើស​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ដដែល ​៕