ប្អូនប្រុស ធន ម៉េងហ៊ាង បានធ្វើការបង្ហោះរូបភាព ក៏ដូចជាវីដេអូយ៉ាងខ្លីមួយ ទាក់ទងនឹងបងប្រុសម្នាក់ដែលគាត់មានភាពលំបាក ព្រមទាំងពិការភាព ចំណែកភ្នែកក៏ងងឹតមើលអ្វីមិនឃើញ ត្រូវរស់នៅក្នុងភាពស្បៃអន្តការដ៏ខ្មៅងងឹត។ ជាក់ស្តែងប្អូនប្រុសបានរៀបរាប់ទាំងអាណិតទៅកាន់មហាជន ដែលមានឃើញពីជីវិតរបស់បងប្រុសហើយនោះ សូមមេត្តាជួយដល់បងប្រុសផង តាមសទ្ធារបស់បងប្អូន តិចក្តីច្រើនក្តី ចូលរួមធ្វើបុណ្យទាំងអស់គ្នា។ ប្អូនប្រុស ម៉េងហ៊ាងបានលើកឡើងថា "សូមបងប្អូនជួយដល់ លោកពូផង ? គួរអាណិតលោកពូណាស់ ? ខ្លួនខ្វិនពិការ រាងកាយបញ្ចាមិនបាន ភ្នែកងងឹត មើលមិនឃើញ លោកពូមានឈ្មោះ ស្មាន់ តឿ សព្វថ្ងៃលោកពូ មានប្រជន្ម ៤៦ ឆ្នាំហើយ លោកពូជា អតីតសិល្បះករ ល្ខោន បូរាណ ព្រួញ មាស តាំងពី ជំនាន់ ឆ្នាំ ១៩៨០ មកម្លេះ សព្វថ្ងៃលោកពូ រស់នៅ ក្នុង ភូមិ វត្ត រំដួល សង្កាត់ ចំការសំរោង ខេត្ត បាត់ដំបង ព័ត៍មានលម្អិត ☎️ 098 993 969"។


