អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន លោក ជា ធីរិទ្ធ បានលើកឡើងថា ថៃកំពុងតែប្រើកលល្បិចដ៏ថោកទាប ដើម្បីព្រួសឈាមមកលើកម្ពុជាជាថ្មីម្តងទៀតហើយ ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋអនឡាញ
ភ្នំពេញ ៖ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន លោក ជា ធីរិទ្ធ បានលើកឡើងថា ថៃកំពុងតែប្រើកលល្បិចដ៏ថោកទាប ដើម្បីព្រួសឈាមមកលើកម្ពុជាជាថ្មីម្តងទៀតហើយ ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋអនឡាញ ។

ការលើកឡើងរបស់លោក ជា ធីរិទ្ធនេះ បន្ទាប់ពីមានសារព័ត៌មានរបស់ថៃជាច្រើនស្ថាប័ន បានផ្សព្វផ្សាយថា ក្រុមប៉ូលិសថៃលបឆ្មក់ចូលឆែកឆេរទីតាំង១៩កន្លែង ដែលជាកម្មសិទ្ធិរបស់ឧកញ៉ា កុក អាន ជាមនុស្សជំនិតរបស់សម្តេចតេជោ ដែលមានទីតាំងនៅជិតព្រំដែនកម្ពុជា-ថៃ ដោយរឹបអូសរថយន្តប្រណីតៗជាច្រើនគ្រឿង គិតជាថវិកាប្រមាណជា ២៧លានដុល្លារ៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។