អួលដើម.ក...កញ្ញា សួស វីហ្សា ស្ទើរស្រក់ទឹកភ្នែក ពេលលឺសំដីរបស់លោកមួយមាត់ថា "ហត់ណាស់ ហេវណាស់ចៅអេីយ"...
-

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សួស វីហ្សា គឺជាតារាចមៀងមួយដួង ដែលទទួលបានការស្គាល់ពីសំណាក់ពុកម៉ែ បងប្អូន គ្រប់ទិសទី។ យ៉ាងណាមិញ តារាស្រីរូបនេះ ស្ទើរតែអួលដើម.ក ពេលឃើញលោកយាយម្នាក់អង្គុយលក់ កន្រ្តក នឹងចាបក្រដាសហាលក្តៅ នៅភ្លេីងស្តុបផ្លូវភ្លោះអូរឬស្សី បានប្រាប់ទៅកញ្ញាថា "ហត់ណាស់ ហេវណាស់ចៅអេីយ"។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា បានរៀបរាប់ទាំងអួលដើម.កថា "អាណិតណាស់ លោកយាយម្នាក់អង្គុយលក់កន្រ្តក នឹងចាបក្រដាសហាលក្តៅ នៅភ្លេីងស្តុបផ្លូវភ្លោះអូរឬស្សី ខ្ញុំសួរគាត់ថាលោកយាយហត់អត់ ហេវអត់ គាត់ថា ហត់ណាស់ ហេវណាស់ចៅអេីយ លឺហេីយចង់ស្រក់ទឹកភ្នែក? ខ្ញុំក៏ប្រាប់គាត់ថាអញ្ចឹងខ្ញុំទិញទាំងអស់ លោកយាយអញ្ជេីញទៅផ្ទះសំរាកចុះ ខ្ញុំជូនលុយគាត់ គាត់អរណាស់ គាត់អោបខ្ញុំ ?ទាំងនេះមិនមែនអួត រឺទាក់ទាញចំណាប់អារម្មណ៍អីទេ ហេីយក៏មិនចង់ល្បីដែរ តែគ្រាន់តែចង់ចែករំលែកដល់បងប្អូនយេីងថា គួរធ្វេីអំពេីរល្អជាមួយមនុស្សចាស់ៗដែលគាត់ពិបាកវេទនាតាមដងផ្លូវ ជាពិសេសកុមារអនាថាដេីរតាមផ្លូវ បេីឃេីញពួកគាត់សូមជួយគាត់ផងទៅ ទោះតិចក្តីច្រេីនក្តី ? ចាំថាអំពេីរល្អមិនសាបសូន្យទេ? ដោយក្តីគោរពពីខ្ញុំ សួស វីសា ❤️"

ប្រភព សួស វីសា