ទើបតែអាយុ ប៉ុននិងសោះ ហ៊ានដល់ម្លឹង!!! គ្រាន់តែតូចចិត្តនិងម្តាយវៃ និងស្តីបន្ទោសបន្តិចបន្តួចសោះ ហ៊ានបបួលប្អូនស្រី ជិះកង់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មកដល់ភ្នំពេញ ទាំងមិនដឹងគោលដៅពិតប្រាកដ ទៅណាមកណា
-

ភ្នំពេញៈ នៅវេលាម៉ោង៩ៈ៣០នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ទូលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្មេងស្រីពីរនាក់បងប្អូនមានឈ្មោះ ក្មេងស្រីបងឈ្មោះ សេង ចាន់ស្រីនីត អាយុ១៣ឆ្នាំ ក្មេងស្រីប្អូនឈ្មោះ សេង ចាន់មារតី អាយុ៩ឆ្នាំ រស់នៅក្នុងភូមិ ត្រពាំងពោធិ៍ ឃុំ មានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពងចាម។ គ្រាន់តែតូចចិត្តនិងម្តាយវៃ និងស្តីបន្ទោសបន្តិចបន្តួចសោះ ហ៊ានបបួលប្អូនស្រី ជិះកង់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មកដល់ភ្នំពេញ ទាំងមិនដឹងគោលដៅពិតប្រាកដ ទៅណាមកណា។

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋដែលបានឃើញក្មេងស្រីទាំងពីរ បានអោយដឹងថា មុនដំបូងគេឃើញក្មេងស្រីទាំងពីរ នាក់កំពុងជ្រកភ្លៀង នៅកន្លែងអង្គុយចាំរថយន្តក្រុង មួយកន្លែងនៅខាងមុខផ្ទះរបស់គាត់ តាំងពីម៉ោងប្រហែល១ថ្ងៃត្រង់ លុះមកដល់វេលាម៉ោងប្រហែល៦ល្ងាច ក៏សង្ស័យ រួចបានទៅសួរនាំហើយហៅអោយញាំបាយ រួចក៏បានទំនាក់ទំនង ទៅខាងសមត្ថកិច្ចមូលដ្ឋាន មកយកក្មេងស្រីទាំងពីរទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទូលសង្កែទី២ដើម្បីសួរនាំ។
បើតាមសម្ដីសមត្ថកិច្ច បានឲ្យដឹងថា មុនដំបូងក្មេងស្រីបងបានព្យាយាមលាក់បាំងសមត្ថកិច្ចដោយកុហកថា ត្រូវឪពុកបង្កើតរបស់ខ្លួនយកមកផ្លុងចោល ក្រោមការសួរនាំរបស់លោកមេប៉ុស្តិ៍ ក្មេងស្រីបងបានប្រាប់ត្រង់តាមដំណើររឿង ព្រោះតែខឹងនិងម្តាយវៃហើយស្តី បន្ទោសទើបបួលប្អូនស្រីជិះកង់ចេញពីផ្ទះនៅ ភូមិឃុំខាងលើ ខេត្តកំពង់ចាម រហូតមកដល់ភ្នំពេញ។ ក្រោយសួរនាំរួចសមត្ថកិច្ច បានណែនាំ ហើយទំនាក់ទំនងទៅបងប្រុស ដែលរស់នៅភ្នំពេញអោយមកយកទៅផ្ទះវិញ ៕
ក្មេងស្រីទាំងពីរមានម្តាយឈ្មោះ ឈុន សុីនឿន អាយុ៤២ឆ្នាំ មុខរបរ អ្នកលក់ដូរនៅផ្សារ។ ឪពុកឈ្មោះ កែវ សេង អាយុ៥៤ឆ្នាំ មុខរបរ មន្រ្តីរាជការ ទីលំនៅបច្ចុប្បន្ន អ្នកទាំងអស់គ្នារស់នៅក្នុងភូមិ ត្រពាំងពោធិ៍ ឃុំ មានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពងចាម។