ស្រ្តីម្នាក់សម្រាលកូន នៅតាមផ្លូវ បង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង...(មានវីដេអូ)
-

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី​០៨ ខែសីហា ឆ្នាំ២០១៨នេះ មានទារកម្នាក់បានសម្រាលពីផ្ទៃម្តាយដោយសុវត្ថិភាព ខណៈពេលកំពុងតែជិះម៉ូតូ ទៅមន្ទីរពេទ្យ ជាហេតុធ្វើឲ្យអ្នកដំណើរតាមផ្លូវពោលពាក្យអាណិតជាខ្លាំង និងជួយគ្នារហូតដល់ប្តីប្រពន្ធខាងលើ ត្រូវបានរ៉ឺម៉ក់ដឹកយកទៅមន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង ដើម្បីធ្វើការកាត់ផ្សិតរបស់ទារកនោះ​ ដែលហេតុការណ៍នេះបានកើតឡើង នៅចំណុច ​ទល់មុខ​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច ។ នៅក្នុងវីដេអូនោះ ស្រ្តីជាម្តាយ និងកូនដែលបានសម្រាលនៅកណ្តាលផ្លូវនោះ គឺសម្រាលដោយសុវត្ថិភាពទាំងម្តាយទាំងកូន។ យ៉ាងណាមិញ បងប្អូនដែលធ្វើដំណើរតាមផ្លូវ និងដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ថែម។ សូមរង់ចាំព័ត៏មានលំអិតពេលក្រោយ៕

មានវីដេអូ៖