កាលពីថ្ងៃម្សិលមិញ មានអ្នកទេសចរណ៍ជនជាតិវៀតណាម មួយក្រុមប្រុងនឹងធ្វើពិធីសាសនា នៅក្នុងបរិវេណប្រាសាទអង្គរវត្តរបស់ខ្មែរយើង ប៉ុន្តែត្រូវបានអាជ្ងាធរអប្សរាហាមឃាត់ទាន់ពេលវេលា។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយបានធ្វើការបង្ហោះវីដេអូឃ្លីប អមជាមួយនឹងពាក្យពេចន៍ខ្លះថា "ពួកអាយួន មើលប្រាសាទអង្គរវត្ត ម៉ែឪវាធ្វើទុកនេះមែន បានវាហ៊ានដល់ថ្នាក់នេះ ??? យួនវាមកចង់ធ្វើពិធីសាសនាវានៅក្នុងអង្គរតែត្រូវអាជ្ញាធរអប្សរាហាមឃាត់.. អរគុណ អាជ្ញាធរ ដែលបានហាមឃាត់ពួកអាសត្វយួន ជួយ share"។ យ៉ាងណាមិញនៅក្នុងវីដេអូនោះ ក៏មានការឈ្លាោះប្រកែកគ្នាអស់ប៉ុន្មានទីផងដែរ ហើយមើលទៅបុរសម្នាក់ដែលហ្គាហ៍នោះ ដូចជាខឹងសប្បារខឹងណាស់ ទាំងដឹងថាអ្វីដែលគាត់ធ្វើគឺជាទង្វើរដែលត្រូវបានហាមជាដាច់ខាត ពេលចូលទស្សនាប្រាសាទរបស់ខ្មែរ។ ក្នុងនោះក៏មានមហាជនជាច្រើនបានគាំទ្រការទប់ស្កាត់របស់អាជ្ងាធរអប្សរ ចំពោះជនជាតិវៀតណាមដែលមានបំណងចង់មកធ្វើពិធីនៅលើប្រាសាទនោះ៕




