សាហាវមែន!!! ទាស់សំដីគ្នាក្នុងពេលផឹកស៊ី ម្នាក់សុី៥សាំម៉ូរៃ រងរបួសធ្ងន់ ម្នាក់ទៀតវៃខ្នោះចូលគុក
-

ខេត្តត្បូងឃ្មុំៈ កាលពីវេលាម៉ោង១ៈ៣០នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ មានករណីហឹង្សាមួយបង្កឡេីងដោយជនល្មេីសឈ្មោះ ស៊ឹម វាត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិរំចេក ឃុំរំចេកស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានយកកាំបិតកាប់ទៅលេីឈ្មោះ ឃុន ខាន ភេទប្រុស​ អាយុ២៦ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា ត្រូវចំលេី ចញ្ចេីមត្រង់ ត្របកភ្នែក ខាងឆ្វេង១កន្លែង ត្រង់ក្បាល​ ស្មា ក និងប្រអប់ដៃខាងឆ្វេង រយះដាច់សាច់ បណ្តាលអោយរងរបួសធ្ងន់ ហេីយត្រូវបានក្រុមគ្រួសារដឹកយកទៅ មន្ទេីរពេទ្យដេីម្បីសង្គ្រោះបន្ទាន់។ មូលហេតុ ដោយសារអ្នកទាំង២ ទាស់សំដីគ្នាពេលកំពុងផឹកស៊ី។

ក្រោយពីកេីតហេតុជនល្មេីសបានរត់គេចខ្លួន តែត្រូវបានកំលាំងនគរបាលប៉ុស្តិ៍ និងកំលាំងព្រហ្មទណ្ឌស្រុកសហការគ្នា ចាប់ខ្លួនបានវិញ ហើយយកមកអធិការដ្ឋាន នគរបាលស្រុកមេមត់ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនិតិវិធីច្បាប់ ៕