ចាក់ដោតខ្លាំង...ប្អូនប្រុសពិការ ខំដើររើសអេតចាយ ទាំងយប់ទាំងថ្ងៃ ដើម្បីចិញ្ចឹមក្រពះ និងមើលថែអ្នកម្តាយដែលត្រូវម៉ូតូបុក បាក់ឆ្អឹងជំនី៣កំណាត់ទៀត...(មានវីដេអូចាស់)
-

ប្អូនប្រុសម្នាក់ខំដើររើសអេតចាយ ទាំងថ្ងៃទាំងយប់ ដើម្បីយកលុយទៅព្យាបាលម្តាយដែលត្រូវម៉ូតូបុក បាក់ឆ្អឹងជំនី៣កំណាត់ នៅខេត្តស្វាយរៀង។ បើតាមការរៀបរាប់របស់ប្អូនប្រុស​​ ពិតជាកំសត់ខ្លាំងណាស់ ខំប្រឹងដើររើសអេតចាយ ទាំងដែលខ្លួនពិការ មិនថាថ្ងៃ ឬយប់ ដើម្បីចិញ្ចឹមខ្លួនឯងផង បានលុយខ្លះបង់ថ្លៃផ្ទះនៅផង ហើយត្រូវផ្ងើរឲ្យម្តាយ ដើម្បីធ្វើការព្យាបាលខ្លួន ហើយពេលខ្លះប្អូនប្រុសក៏ត្រូវដាច់បាយម្តងកាលដែរ។ បើយោងតាមហ្វេសប៊ុករបស់បងប្រុសម្នាក់ដែលមានឈ្មោះថា Ichi Kikonsha បានធ្វើការសាកសួរទៅប្អូនប្រុស ហើយប្អូនប្រុសបានថា" ប្អូនប្រុសមានឡាំង មានអាយុ១៧ឆ្នាំ ត្រូវបង្ខំចិត្តឈប់រៀន ដើម្បីរកលុយមកចិញ្ចិឹមក្រពះ ណាមួយប្អូនប្រុសត្រូវមានបន្ទុកសម្រាប់មើលថែមទៀត។ ជាមនុស្សពិការ បាត់បង់ដៃ ជើង គឺពិតជាពិបាកខ្លាំងណាស់ ប្រឹងរស់នៅរាល់ថ្ងៃ ដើម្បីរកលុយចិញ្ចឹមម្តាយដែលចាស់ជរា ទោះបីជាលំបាកក៏ត្រូវតែទ្រាំ ព្រោះនេះជាជីវិតយើង គ្មាននរណាម្នាក់គេមកជួយយើងរាល់ថ្ងៃនោះទេ បើយើងមិនប្រឹងដោយខ្លួនឯង មិនដឹងថាមាននរណាគេប្រឹងជំនួសយើងឡើយ"។

មានវីដេអូ៖ ប្រភព៖​ Ichi Kikonsha