តារាសម្តែងដ៏មានប្រជាប្រិយភាព អ្នកនាង ទូច ស្រីល័ក្ខ នៅថ្ងៃនេះ អ្នកនាងនិងព្រះចៅអធិការ បានទៅជួយប្អូនស្រីកំសត់ដែលកំពុងតែពពោះកូនជិតគ្រប់ខែទៅហើយ ណាមួយម្តាយក៏មានជំងឺឈាមស ស៊ីឈាមក្រហម រស់នៅយ៉ាងលំបាកតោកយ៉ាក ធ្វើឲ្យមហាជនជាច្រើនមានការអាណិតអាសូរយ៉ាងខ្លាំង។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងបានប្រាប់ថា "ថ្ងៃនេះមន្រ្តីសង្ឃស្រុកកៀនស្វាយនិងព្រះចៅអធិកាគ្រប់វត្តដឹកនាំដោយព្រះពោធិវង្សា ពៅ រតនា ព្រះរាជាគណថ្នាក់កិត្តយសរួមជាមួយក្រុមកំសត់របស់ខ្ញុំ ស្រីល័ក្ខ បាននាំយកទេយ្យទានជាច្រើននិងបច្ចយ័ចំនួន២៨០០$គ្រួសារប្អូនស្រីម្នាក់ដែលមានទុក្ខលំបាក់ជាខ្លាំងដែលប្អូនមានអាយុ១៦ឆ្នាំមានផ្ទៃពោះជិតគ្រប់ខែហើយត្រូវប្តីលែងនិងមានម្តាយចាស់ព្រមទាំងគ្មានជំរកទៀតផង្នុងក៏មានកាចែកទានអ្នកភូមិជាច្រើនផងដែលថវិកាទាំងអស់នេះគឺសម្រាប់ប្អូនស្រីធ្វើជំរកនិងសម្រាប់សម្រាលកូនបានហើយ ភូមិ កូនដំរី ស្រុកបរិបូរណ៍ ខេត្ត កំពុងឆ្នាំង ០៨/០៨/២០១៨។ អបអរសាទរឥឡូវប្អូនស្រីទទួលបានផ្ទះមួយខ្នងហេីយ ?នេះជាអ្វីដែរខ្ញុំចង់បានសំរាប ប្អូន សូមអនុមោទនា"។












