ក្រុមហ៊ុនចិន នឹងអំពាវនាវដល់ជនជាតិចិន នៅខេត្តហ៊ូណាន ឲ្យមករកស៊ីនៅកម្ពុជា ក្នុងខេត្តសៀមរាប ដើម្បីជួយរុញសេដ្ឋកិច្ចជាតិ
-

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួ​ង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ ​​បានស្នើ​ប្រតិភូ​ធុរ​​​​​​​​​ជន​ខេត្ត​ហ៊ូ​ណា​​​​​​​​​ន នៃ​សាធា​​​​​​​​​​រណរដ្ឋ​​​​​​​​​​​​​​​​​​​​​ប្រជាមានិត​ចិន​​ពិចារណា​វិនិ​​​​​​​​​យោគ​លើ​ការកែច្នៃ​​​​​​​​​ផលិតផ​​​​​​​​​​​​​ល​កសិកម្ម នៅ​​​​​​​​​ក្នុង​ខេត្ត​បាត់​​​​​​​​​ដំបង ដែ​​​​​​​​​​ល​សម្បូរ​ទៅ​​​​​​​​​ដោ​​​​​​​​​​​​​​​​​​​​យ​ភោគ​ផលដំណាំ​ដែល​មាន​សក្តា​​​​​​​​​​​​​​​​​​​​​​នុពល​​សម្រាប់​បម្រើ​ទី​​​​​​​​ផ្សារ​ក្នុងប្រទេ​​​​​​​​ស និង​នាំចេ​​​​​​​​​ញ​ទៅ​កាន់​​​​​​​​​​​​​​​​​​​ប្រទេស​ចិន​។​

​លោក​រដ្ឋមន្ត្រី បាន​លើក​សំណើ​នេះ​ឡើង នៅក្នុង​ជំនួ​ប​ពិភាក្សា​ជាមួយ​លោក យ៉ាង គ័​រពីង ​(Yang Guoping) ​ប្រធាន​ក្រុមប្រឹក្សា​ភិបា​​​​​ល​​នៃ​ក្រុមហ៊ុ​​​​​​​​ន Global Ecological Co., Ltd. របស់​​ខេត្ត​ហ៊ូ​ណាន ដែល​បាន​ដឹ​​​​​​​​​​​​​​​​​​កនាំ​សហការី​​មក​សិក្សា​អំពី​​លទ្ធភាព​ពង្រីក​រោងចក្រ​​​​ម៉ាស៊ីនកិន​​​​​​​​ស្រូវ នៅក្នុង​ខេត្ត​​​​​​​​​​បាត់ដំបង​​​​​​​​​​​ និង​ស្វែង​​​​​​​​​​​​​​​​​​​យល់​អំពី​សក្តានុពល​​​​​​​​​​​​​​​​​​​​​​​វិនិយោគ​​នៅក្នុង​ខេ​​​​​​​​​ត្ត​សៀមរាប​​​​​​​​​ និង​ខេត្ត​​​​​​​​​​​​​​ព្រះសីហនុ​។​
​នៅក្នុង​ឱកាស​នោះ លោក​​ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន លោក​​​​​​​​​ យ៉ាង គ័​រពីង អំ​​​​​​​​ពី​កត្តា​ប្រឈម​​​​​​​​​​​នៃ​វិស័យ​ស្រូវ​​​​​​​​​​​​​​​​​​អង្ករ​ ​និង​ដំណាំ​សក្តានុពល​ផ្សេងៗ ដូច​​​​​​​​​ជា ស្វាយ មៀន ​​​​​​​​​ពោត និង​ដំ​​​​​​​​​ឡូង​មី ព្រ​​​​​​​​​មទាំង​អត្ថប្រ​​​​​​​​​​​​​​​​​យោជន៍​នៃ​ការសា​​​​​​​​​​​​​​​​​​​​ងសង់​ឡ​សម្ងួត​បន្ថែម​ ​ដើម្បី​រក្សា​ទុក​កសិ​​​​​​​​​​ផល​នៅក្នុង​រយៈពេ​​​​​​​​ល​យូរ សំដៅ​​​​​​​​​​បម្រើ​ការអភិ​​​​​​​​​វឌ្ឍ​ខ្សែស​​​​​​​​​ង្វាក់​តម្លៃ​​​​​​​​​​ និង​ការផ្គត់​​​​​​​​​​​​​​​​​​​ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស​ ​ដូ​​​​​​​​​ចជា​ខេត្ត​សៀម​​​​​​​​រាប និង​ខេ​​​​​​​​​ត្ត​ហ៊ូ​ណាន ប្រ​​​​​​​​​ទេស​ចិន​​​​ជាដើម​។​
​លើសពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំ​​​​​​​​ពី​សក្តានុពល​ខេត្ត​ព្រះ​​​​​​​​​សីហនុ ដែល​ជា​​​​​​​​​​ច្រក​សេដ្ឋកិច្ច​​​​​​​ដ៏​សំខាន់​​​​​​​​​​​​​​​​​​​​របស់​កម្ពុជា​ ​និង​ជា​​ខេត្ត​ដែល​មាន​​​​​​​​​កំពង់ផែ​ទឹក​ជ្រៅ ​​​​​​​​​និង​កំពង់ផែ​ពហុ​បំ​​​​​​​​​ណង ព្រមទាំង​តំ​​​​​​​​​​​បន់​សេដ្ឋកិច្ច​​​​​​​​​​​​​​​​​​​​​​​ពិសេស​ ​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​រោងចក្រ​តូច​ធំ​​​​​​​​​​​​​​​​​​ជាង ១០០​ក្រុ​​​​​​​​​មហ៊ុន សម្រាប់​ប​​​​​​​​​​ម្រើ​វិស័យ​ពាណិជ្ជកម្ម និង​ឧស្សាហ​កម្ម​។​​​​​​​​ បន្ថែម​លើ​នេះ ឯកឧត្តម​ ​ប៉ាន​​​​​​​​ សូរ​ស័ក្តិ ក៏​​​​​​​​​​​បាន​ជម្រាប​​​​​​​​ជូន លោក ​​​​​​​​​យ៉ាង គ័​រពីង ​​​​​​​​​និង​សហកា​​​​​​​​​រី អំពី​វឌ្ឍន​​​​​​​​​​ភាព​ថ្មី​​​​​​​​​​​​​​​​​​​​​​ៗ​នៃ​វិស័យ​គមនាគមន៍ ​​​​​​​​នៅក្នុង​ប្រទេស​​​​​​​​​​កម្ពុជា​​​​​​​ផងដែរ​។​
​ជា​ការឆ្លើយតប លោក យ៉ា​ង គ័​រពីង បាន​​ថ្លែងអំណរគុណ​​​​​​​​​​ដល់ លោក​រដ្ឋ​​​​​​​​​មន្ត្រី ប៉ាន សូ​​​​​​​​​​​​​​​​​រ​ស័ក្តិ ដែល​បា​​​​​​​​​ន​ចែក​​​​​​​​​​​​​​​​​រំលែក​នូវ​ព័ត៌មាន​ ​និង​​ទស្សន​:​ល្អ​​​​​​​​​​ៗ ទាក់ទិន​វិស័​​​​​​​​យ​ពាណិជ្ជក​​​​​​​​​ម្ម កសិកម្ម ឧ​​​​​​​​​ស្សាហកម្ម និង​​​​​​​​​​ទេសចរណ៍ ​​​​​​​​​នៅក្នុង​​​​​​​​​​​​​​​​​​​​​​​​​ប្រទេស​កម្ពុជា ជាពិសេស​កត្តា​ប្រ​​​​​​​​​ឈម​ ​និង​កា​​​​​​​​​​​​​​​​​​​​​​លានុវត្តភាព​វិនិ​​​​​​​​​​យោគ លើ​ដំ​​​​​​​​​ណាំ​សក្តានុពល​ផ្សេងៗ​រ​បស់​កម្ពុជា​។​
​លោក យ៉ាង គ័​រពីង ក៏​​បាន​សន្យា​នឹង​នាំ​យក​ព័ត៌មាន​​​​​​​ទាំងអស់នេះ​​​​​​​​​​​​​​​​ ទៅ​ជម្រាប​ជូន លោ​​​​​​​​​ក​អភិបាល​​​​​​​​ខេត្ត​ហ៊ូ​​​​​​​​​​​​​​​​​​ណាន​ ​ដែល​នឹង​អញ្ជើញ​មក​បំពេញ​ទស្សន​​​​​​​​កិច្ច​ផ្លូវការ​នៅ​កម្ពុ​​​​​​​​​ជា នៅ​​​​​​​​​ក្នុង​ខែ​វិច្ឆិកា​​​​​​​​​​​​​​​​​​​ខាងមុខ ព្រមទាំ​​​​​​​​​​ង​ផ្សព្វផ្សា​​​​​​​​​​​​យ​បន្ត​​​​​​​​​​​​​​​​​​​ជូន​សមាគម​ធុរជន​ ​និ​​​​​​​​ង​វិនិយោគិន នៅ​​​​​​​​​ក្នុង​ខេត្ត​​​​​​​​​​ហ៊ូ​ណាន ដើ​​​​​​​​ម្បី​ចូល​មក​ប​​​​​​​​​​​​​​​​​​ណ្តាក់ទុន​​​​​​​​​​កាន់តែ​ច្រើ​​​​​​​​​​ន​នៅ​កម្ពុ​​​​​​​​​ជា សំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដៅ​បង្កើត​ឱ​​​​​​​​​​​​​​​​​កាស​ការងា​​​​​​​​​​​រ​ជូន​ប្រ​​​​​​​​​ជាជន​ ​និ​​​​​​​​​ង​ចូលរួម​​​​​​​​​​រុញ​កំណើន​សេ​​​​​​​​​ដ្ឋកិ​​​​​​​​​​​ច្ច​រប​​​​​​​​​ស់​កម្ពុជា​៕
ប្រភពៈ CEN