ក្រសួងធនធានទឹក និងឧតុនិយម សូមឲ្យបងប្អូន បង្កើនការប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងសែន និងទឹកស្ទឹងសែនក្នុងខេត្តព្រះវិហារ កំពុងហក់ឡើងខ្លាំង ក្រោយភ្លៀងធ្លាក់ជោកជាំជាប់ៗគ្នា ប៉ុន្មានថ្ងៃនេះ
សូមបង្កើនការប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងសែន កំពុងហក់ឡើងខ្លាំង! បរិមាណទឹកភ្លៀងដែលបានធ្លាក់ជោកជាំជាប់ៗគ្នា នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បានធ្វើឲ្យស្ថានភាពទឹកនៅតាមដងស្ទឹងសែន មានការជន់ឡើងខ្លាំង។ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ ២០១៨នេះ ទឹកស្ទឹងសែនក្នុងខេត្តព្រះវិហារ មានកម្ពស់ ៨.១២ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១១.៥០ ម)។ ទឹកស្ទឹងសែនក្នុងខេត្តកំពង់ធំ មានកម្ពស់ ១២.២៤ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៣.៥០ ម) ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។