គួរឲ្យអាណិតណាស់...ម្តាយផ្អែកលើស្មារកូនប្រុស ទាំងអស់សង្ឃឹម ព្រោះតែគ្មានលុយដើម្បីធ្វើការវះកាត់ ជម្ងឺបេះដូង រីឯកូនប្រុសបានត្រឹកតែស្រក់ទឹកភ្នែក ពេលដែលខ្លួនគ្មានលទ្ធភាព ដើម្បីជួយអ្នកម្តាយ...
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chou Chou បានរៀបរាប់ថា យ៉ាងកំសត់ថា "រូបភាពដែលបង្កប់អត្តន័យ រវាងកូនប្រុស នឹង អ្នកម្តាយ ? ?សុំទោសម្ចាស់រូបភាព ? បងស្រីឈ្មោះទិត្យ រី ភេទ ស្រី អាយុ 37 ឆ្នាំ រស់នៅ ភូមិក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ គាត់បានមកសំរាកនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង អគារសង្រ្គោះបន្ទាន់ ចំនួន 2 លើក ដោយសារជំងឺបេះដូង អីលូវមានសភាពធ្ងន់ធ្ងរ _លើកទី 1 (07/07/2018)ខាងក្រុមគ្រូពេទ្យបានជួយសង្គ្រោះ និង បញ្ចូនទៅភ្នំពេញ ។ តែគាត់បានត្រលប់មកវិញ ព្រោះគ្មានលទ្ធភាព ត្រូវ វះកាត់ _លើកទី 2 (07/08/2018)គាត់បាន មកសំរាកនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងម្តងទៀត ក្នុងសភាពធ្ងន់ធ្ងរ និងគ្មានលទ្ធភាពសំរាប់សេវាមន្ទីពេទ្យឡើយ ។ តែ ខាងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង សហការជាមួយ មូលនិធិសមធម៍ ផ្តល់ ប័ណ្ឌមូលនិធិសមធម៍ជូនគាត់ ដើម្បីប្រើប្រាស់ជាបន្ទាន់ ។ ឥលូវគាត់ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យកាល់មែត្រ រួចរាល់ ហើយ ក្រុមគ្រូពេទ្យបានជួយ ឧបត្តមថវិការតិចតួចជូនគាត់។ ❤️បើសិនជាមានសប្បុរសជន ចង់ជួយគាត់អាចធ្វើការទំនាក់ទំនងខាងគ្រួសាររបស់អ្នកជំងឺផ្ទាល់ 0888007190 បាន ??ជូនពរបងស្រីទទួលបានការព្យាបាលដោយជោគជ័យ ។ ការជួយជាច្រើនរបស់មន្ទីរពេទ្យ ពីមុន រហូតមកដល់ឥលូវ ក៏នៅតែបន្តរហូត តទៅមុខទៀត" ។

ប្រភព៖ Chou Chou