បើករថយន្តឡើងសាហាវ....លោកឧកញ៉ា ទៀ វិចិត្រ ខឹងម្ចាស់រថយន្តបើកសាហាវខ្លាំងពេក ទប់កំហឹងសឹងតែមិនជាប់ ប៉ុន្តែដល់ពេលដឹងពីមូលហេតុពិត បែរជាអាណិតលើសដើម...(មានវីដេអូ)
-

កាលពីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ លោកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពបងប្រុសម្នាក់​ បើកបររថយន្តធន់ធំមួយគ្រឿង យ៉ាងសាហាវ បើកវ៉ាគេ វ៉ាឯង ក្នុងល្បឿនលឿន រហូតធ្វើឲ្យលោក ឧកញ៉ា ទប់កំហឹងមិនបានក៏បើករថយន្តដេញតាមរថយន្តនោះភ្លាមៗ។ បន្ទាប់ពីជិះរថយន្តដេញតាមអស់មួយរយៈពេលមក លោកឧកញ៉ា ក៏បានសុំឲ្យខាងប៉ូលីសជួយអន្តរាគមន៍ ដើម្បីធ្វើការឃាត់រថយន្តនោះ ធ្វើការសាកសួរ។ ក្រោយពីឃាត់រថយន្តរួចហើយ ប៉ូលីសក៏ធ្វើការសួរទៅតៃកុងរថយន្តនោះ ហើយម្ចាស់រថយន្តក៏បានឆ្លើយសារភាពថា "មូលហេតុដែលគាត់បើករថយន្តលឿនយ៉ាងនេះ គឺមកពីគាត់ប្រញាប់ទៅមើលកូនរបស់គាត់ ដែលកំពុងតែឈឺនៅមន្ទីពេទ្យគុន្ធបុប្ផា"។ ក្រោយពីបានដឹងពីមូលហេតុភ្លាម លោកឧកញ៉ា កើតចិត្តអាណិតបុរសរូបនោះទៅវិញ ហើយលោកក៏បានជួយដល់តៃកុងរថយន្តនៅទឹកប្រាក់ចំនួន៣លានរៀលថែមទៀតផង៕

មានវីដេអូ៖ ប្រភព៖​ ទៀ វិចិត្រ TEA VICHET