កម្មករសំណង់ពីរនាក់ប្តីប្រពន្ធ ត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យប្តីត្រូវកាត់ដៃទាំងពីរ ឯប្រពន្ធកាត់ដៃទាំងពីរនិងជើងឆ្វេងមួយ មានកូនស្រីម្នាក់ តែជាអកុសល នាង គ និយាយមិនបានទៀត កំពុងតែមើលថែរក្សាឪពុកម្តាយទាំងខ្វះមុខខ្វះក្រោយ...សូមពុកម៉ែបងប្អូនជួយដល់ពួកគាត់ផង
បានឃើញហើយអាណិតខ្លោចចិត្ត ទប់ទឹកភ្នែកមិនបាន កម្មករសំណង់នៅប៉ោយប៉ែតពីរនាក់ប្ដី ប្រពន្ធដែលជាគ្រួសារក្រីក្របំផុត ត្រូវបានខ្សែភ្លើងឆក់កាលពីថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៨ កំពុងសម្រាកព្យាបាលនៅមន្អីរពេទ្យបង្អែកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ប្ដីត្រូវកាត់ដៃទាំងពីរ ឯប្រពន្ធកាត់ដៃទាំងពីរនិងជើងឆ្វេងមួយ មានកូនស្រីម្នាក់ គ និយាយមិនបាននៅមើលថែទាំ ។ ប្ដីឈ្មោះ ចាន់ណា ប្រពន្ធឈ្មោះ សំ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គាត់គ្មានសូម្បីតែដី ។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។