សូមជួយដល់ក្មួយផង...ក្មួយៗចង់ ចង់បានខោអាវស្លៀកពាក់ និងគ្រឿងបរិភោគ ពិសេសគឺចង់បានផ្ទះមួយសម្រាប់ជ្រក ព្រោះថាពេលភ្លៀងម្តងៗលិចទឹក ពិបាកដេកពួនណាស់....(មានវីដេអូ)
-

គ្រួសារក្រីក្រមួយនេះនេះជិតបានផ្ទះនៅហើយ ពួកគាត់នៅភូមិតាមាស ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ គ្រួសារនេះមានគ្នា5នាក់ ប្តីឈ្មោះ រ៉ូ ចេង អាយុ 57ឆ្នាំ ប្រពន្ធ ឈ្មោះ ហ៊ិន ពឿន អាយុ 51ឆ្នាំ មានជំងឺទាំងពីរនាក់ ហើយមានកូនស្រីចំនួន៣នៅក្នុងបន្ទុក កូនស្រីទី១ រៀនថ្នាក់ទី៦ កូនទី២រៀនថ្នាក់ទី៥ និងកូនទី៣រៀនថ្នាក់ទី៣ ក្រៅពីការសិក្សា កូនគាត់ទាំងបីនាក់ទៅរើសខ្យងយកមកចិញ្ចិមជីវិត ជូនកាលកុមារីទាំងនេះ ទៅរៀនខ្យល់គសន្លប់ដោយញ៉ាំអត់គ្រប់គ្រាន់។ ដោយមានចិត្ត អាណិតអាសូពីទឺកចិត្តខ្មែរនៅប្រទេសអូស្ត្រាលី ដែលមានឪពុក ម្តាយរបស់បងស្រី Daly ជាដើម ក៏សម្រេចចិត្តថានឹងធ្វើផ្ទះជូនគាត់នៅថ្ងៃខាងមុខនេះ។

មានវីដេអូ៖ ប្រភព ៖ Vorn Ven