ក្តីនឹករលឹកមនុស្សពិតជាធំធេងខ្លាំងណាស់ មិនថាពេលណា កន្លែង ធ្វើអ្វី រូបគេហាក់បីដូចជានៅនឹងចំពោះមុខយើង ហាក់ដូចជាគេមិនទៅណាឆ្ងាយពីយើងឡើយ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាចម្រៀងវ័យក្មេង ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពុកម៉ែ បងប្អូន ស្រាប់តែជួបទុក្ខធំ ដោយម៉ែចាស់ (លោកយាយ) បានទទួលមរណៈភាព ទៅឆ្ងាយ ឆ្ងាយយហូតដៅមិនលឺ ឈោងមិនដល់ មានតែក្តីនឹករលឹកទេ ដែលអាចបញ្ជាក់ថា កូននឹកម៉ែចាស់ខ្លាំងប៉ុណ្ណា។ ម្ចាស់ពានរង្វាន់ ក្នុងកម្មវិធីប្រឡងចម្រៀងកុមារ The Voice Kids Cambodia រដូវកាលទី១ កុមារាពេជ្យ ថៃ បានធ្វើឲ្យអ្នកគាំទ្រ និងប្រិយមិត្ត ស្ទើរតែយំតាម ព្រោះតែក្តីឈឺចាប់ ដែលបាត់បង់ម៉ែចាស់ទាំងវ័យក្មេង។ កំរងរូបភាពជាច្រើនបានដែលម៉ែចាស់ តែងតែបានផ្តល់ឲ្យកូនប្រុសម្នាក់នេះ តាំងពីនៅបាតជើងក្រហម រហូតដល់កូនបានសម្រេចក្តីបំណងប្រាថ្នាមួយនៅក្នុងជីវិត គឺបានក្លាយជាតារាចម្រៀង និងកេរ្តិ៍ឈ្មោះល្បី ធ្វើឲ្យពុក ម៉ែ បងប្អូនជាច្រើនបានស្គាល់កូនប្រុសម្នាក់នេះ។ អ្វីដែលកូនសោកស្តាយនៅក្នុងជីវិតកូននោះ គឺកូនប្រុសម្នាក់នេះមិនទាន់បានសងគុណម៉ែចាស់ នូវអ្វីដែលម៉ែចាស់បានផ្តល់ឲ្យកូននៅឡើយផងទេ។ ក្តីស្រលាញ់ ក្តីនឹករលឹក ភាពកក់ក្តៅកាលពីមុន ដែលរូបកូនធ្លាប់តែទទួលបាន ពេលនេះវាបានបាត់បង់អស់ទៅហើយ ទៅតាមម៉ែចាស់ ម្ចាស់ជីវិតកូនអើយ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាចម្រៀងវ័យក្មេងរូបនេះបានបង្ហោះសារយ៉ាងខ្លីថា "ឃ្លាតឆ្ងាយជារៀងរហូត?"។ យ៉ាងណាមិញក៏មានពុកម៉ែបងប្អូនជាច្រើនបានចូលមកខមិនថា "កាត់ចិត្តខ្លះៗទៅក្មួយប្រុស ទេីបអារម្មណ៍ម៉ែចាស់ទៅបានស្ងប់"៕





















