ទំនប់អាងទឹកចំនួន៥ នៅខេត្តឧត្តរមានជ័យ អាជ្ញាធរប្រកាសឲ្យបងប្អូន មានការប្រុងប្រយ័ត្ន
-

ឧត្តរមានជ័យៈ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ ទឹកនៅទំនប់អាងទឹកចំនួន៥ ដែលស្ថិតក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានហក់ឡើងដល់កម្ពស់ ២.២០ម៉ែត្រ ដែលជាកម្ពស់ដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្ន ។

បើយោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងធនធានទឹក បានបញ្ជាក់ថា ទឹកហក់ឡើងខ្លាំងនេះ ដោយសារមានភ្លៀងធ្លាក់ច្រើន ជាបន្តបន្ទាប់នៅតំបន់ផ្ទៃរង ទឹកភ្លៀងរបស់អាង។ ក្នុងនោះមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសម្រេចបើកទ្វារ អាងចំនួន៣ប្រឡោះ ដើម្បីរំដោះទឹកជំនន់នេះ ទៅកាន់អាងទឹកតាម៉ុក ស្ថិតក្នុងស្រុកអន្លង់វែង រួចបន្តទៅរក្សាទុក នៅអាងទឹកស្ទឹងស្រែងជំហាន២ ស្ថិតក្នុងស្រុកចុងកាល់ ៕