តុលាការថៃ កាត់ទោសសង្ឃកាលីបមួយអង្គ អោយជាប់គុក១១៤ឆ្នាំ បន្ទាប់ពីសង្ឃឡូយឆាយរូបនេះ ឆបោកប្រាក់ និងចាំរំលោភក្មេងស្រីម្នាក់ មិនគ្រប់អាយុ
ថៃៈ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែសីហា ឆ្នាំ២០១៨ តុលាការបានកាត់ទោសអតីតសង្ឃ អាប់យសម្នាក់ អោយជាប់គុកដល់ទៅ១១៤ឆ្នាំ នៅជាងមួយឆ្នាំ បន្ទាប់ពីសង្ឃឡូយឆាយរូបនេះ ត្រូវបានចាប់បញ្ជូនមកពីសហរដ្ឋអាមេរិក។ វីរ៉ាផន ស៊ុកផន (Wiraphon Sukphon) បានធ្វើអោយសារព័ត៌មានចុះផ្សាយ ព្រោងព្រាតនៅឆ្នាំ២០១៣ ក្រោយរូបភាពរបស់គាត់ពាក់វែនតាខ្មៅ ជាមួយនឹងការបូបប្រ៊ែន Louis Vuitton កំពុងជិះក្នុងយន្តហោះឯកជនមួយ។ អតីតសង្ឃវ័យ៣៩ឆ្នាំនេះ បានភៀសខ្លួនទៅអាមេរិក តែត្រូវបានអាជ្ញាធរ អាមេរិកបញ្ជូនមកថៃវិញ ក្រោយពីត្រូវបានចោទប្រកាន់ថា ចាំរំលោភក្មេងស្រីម្នាក់ និងបោកប្រាស់កឹបកេងប្រាក់ដែលពុទ្ធបរិស័ទផ្តល់សំរាប់សាងសង់ព្រះពុទ្ធរូប។ ការស៊ើបអង្កេតបន្ថែមបង្ហាញថា បុរសនេះមានរថយន្តប្រណិតជាច្រើន និងគណនីធនាគាររាប់ភ្លេច តំលៃសរុប៧០០.០០០ដុល្លារ។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។