ខណៈពេលនេះ កុមារា ពេជ្យ ថៃ កំពុងបំពេញតួនាទីជាកូន ជាចៅ កត្តញូ ដោយការបំពេញកុសលជូនអ្នកមានគុណ...
ក្រោយពីម៉ែចាស់បានទទួលមរណៈភាព ចៅប្រុសម្នាក់នេះ ពិតជាមានការសោកស្តាយជាខ្លាំង។ យ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើនក៏សម្តែងការសោកស្តាយ និងអាណិតកវីតូច ពូកែវោហាស័ព្ទ និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះជាខ្លាំង ពីការទទួលមរណៈភាពរបស់ម៉ែចាស់(លោកយាយ) ដោយកវីតូចរូបនេះមិនទាន់នឹងបានសងគុណចំពោះ ការចិញ្ចឹម ការមើលថែ ការផ្តល់ភាពកក់ក្តៅ ដែលម៉ែចាស់ធ្លាប់ផ្តល់ឲ្យកូន។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់កវីតូចរូបនេះ បានធ្វើការបង្ហោះរូបភាពមួយសន្លឹក ដែលមានចំនួនអ្នកស៊ែរយ៉ាងច្រើន ដោយតារាចម្រៀងវ័យក្មេងរូបនេះ បានសាងផ្នួសតបស្នងសងគុណលោកមានគុណ ចិញ្ចឹមបីបាច់ចៅប្រុសតាំងពីតូច។ ទោះបីជាវាមិនអាចបំពេញ នូវក្តីបំណងយ៉ាងណា ក៏អាចធ្វើឲ្យកូនប្រុសម្នាក់នេះ តបស្នងសងគុណម៉ែចាស់បានខ្លះ សូមម៉ែចាស់ទៅកាន់សុគតិភព។













ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។