ទឹកលិចខ្លាំងមែនទែន...សកម្មភាពមនុស្សធម៏ របស់ប្អូនប្រុស តាំង គឹមឡេង បាននឹងកំពុងជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ នៅខេត្តក្រចេះ...(មានវីដេអូ)
-

កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ គ្រោះទឹកជំនន់នៅខេត្តក្រចេះ បានវាយប្រហារបងប្អូនប្រជាជនខ្មែរយើងជាខ្លាំង ដែលជាហេតុធ្វើឲ្យពួកគាត់ត្រូវចាកចេញពីផ្ទះសំបែង ដើម្បីរកទីទួលសុវត្ថិភាព និងរកកន្លែងរស់នៅថ្មី។ ទាក់ទិននឹងគ្រោះទឹកជំនន់នេះផងដែរ គេសង្កេតឃើញក្រុម TVFB និងប្អូនប្រុស តាំង គឺមឡេង មានការស្វះស្វែងជាខ្លាំងក្នុងការជួយដល់ពួកគាត់​ មិនថា ជាគ្រឿងបរិភោគ និងកន្លែងដែលស្នាក់ ដោយមានជាភួយ ព្រមជាមួយតង់សម្រាប់បាំងខ្យល់ភ្លៀង ក្នុងរយៈពេលដែលមានគ្រោះទឹកជំនន់នេះផងដែរ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស តាំង គឺមឡេង ក៏បានធ្វើការបង្ហោះជាវីដេអូឃ្លីប និងរូបភាពជាច្រើនទាក់ទងនឹងគ្រោះទឹកជំនន់នេះ ដែលស្ថានភាពទឹកជំនន់គឺត្រង់.ក របស់ពួកហើយ។ យ៉ាងណាមិញ ប្អូនប្រុសក៏បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា "លើកទឹកចិត្តទាំងអស់គ្នានិងចូលរួមចែករំលែកជួួយដល់ពួកគាត់ដែលជាជាតិសាសន៍តែមួយរបស់យើងដែលកំពុងជួបការលំបាកដោយគ្រោះទឹកជំនន់ ទីតាំងភូមិម្រើម​ ស្រុកចិត្របុរី​ ខេត្តក្រចេះ​ ថ្ងៃទី9/08/2018"

មានវីដេអូ៖