សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបពីបុរសជនជាតិចិនម្នាក់ បានសម្រេច និងវាយបណ្តាលឲ្យ រងរបួសស្រាល នៅខណ្ឌពោធិ៍សែនជ័យ
-

ភ្នំពេញៈ​ ​បើតាមសម្ដីសមត្ថកិច្ចបានឲ្យដឹងថា​ នៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨​ នៅភូមិព្រៃទា​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ មានជនសង្ស័យមួយក្រុមបានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបពីបុរសជនជាតិចិនម្នាក់ បានសម្រេច និងវាយបណ្តាលឲ្យជនរងគ្រោះរងរបួសស្រាល ភ្លាមនោះកម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យល្បាតប្រទះឃើញក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈបក្ខពួករត់គេចខ្លួនអស់។

បន្ទាប់មក កម្លាំងនគរបាល នាំខ្លួនជនសង្ស័យម្នាក់ ទៅសាកសួរ លុះព្រឹកថ្ងៃទី៩ ខែឆ្នាំដដែល កម្លាំងក៏ចាប់បានបក្ខពួកបន្តទៀត នៅភូមិព្រៃទា​ សង្កាត់ចោមចៅទី៣​ និងឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ទៀតដកហូតម៉ូតូម៉ាក let’s ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 1DG 5721 ។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលនាំខ្លួនយកទៅសាកសួរនៅផ្នែកព្រហ្មទណ្ឌ ៕