លើសពីអាណិត...ជីវិតរស់នៅលើរទេះរុញ ពិតជាវេទនាខ្លាំងណាស់ តែប្អូននៅតែស៊ូ ស៊ូនិងជីវិតមួយនេះ...(មានវីដេអូ)
ភ្នំពេញ៖ អ្នកចម្រៀង Original ប្រាក់ សុបញ្ញា ត្រូវរស់រងក្នុងភាពកំសត់ លំបាកវេទនា តាំងពីតូចរហូតដល់ធំ បានរៀបរាប់តាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងទៅនឹងជិវិតពិតក្នុងសង្គមរបស់បងប្រុស។ នៅក្នុងបទចម្រៀងមួយបទមានចំណងជើងថា "រឿងខ្ញុំ" ជាបទចម្រៀងដែលធ្វើការរៀបរាប់ពីខ្សែជីវិតពិតរបស់បងប្រុស។ ពិតជារឿងលំបាកខ្លាំងណាស់ កើតមកមានកាយសម្បទានមិនគ្រប់គ្រាន់ ត្រូវរស់លើរទេះរាល់ពេល ខ្សែរជីវិតមួយនេះ មិនដឹងជាត្រូវលំបាកដល់ពេលណាទៀតនោះទេ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក របស់បងប្រុសបានរៀបរាប់ទាំងក្តីលំបាកវេទនា នៅរដូវភ្លៀងធ្លាក់ ផ្លូវលិចទឹក ដោយបងប្រុសបានប្រាប់ថា "ផ្លូវចូលផ្ទះខ្ញុំនៅរដូវវស្សា គេចាក់ដីគៀនៗខ្ពស់អស់ ចំណែកតាមផ្លូវតិចទៀតកើតស្ទឹងអស់ហើយ ខ្ញុំត្រូវធ្វើដំណើររាល់ថ្ងៃ ច្រេះកង់រទេះអស់ហើយ ??"។
















ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។