បើយោងតាមគណនីហ្វេសប៊ុកមួយបានធ្វើការបង្ហោះវីដេអូ ពីសកម្មភាពយុវវ័យម្នាក់ ដែលអាងខ្លួនជាប៉ូលីស រួចទាញកាំភ្លើងគំរាមទៅលើប្រជាពលរដ្ឋ ដោយមិនញញើតច្បាប់។ ដោយម្ចាស់គណនីហ្វេសប៊ុកមានឈ្មោះថា Thai Sothy Vong បានរៀបរាប់ឲ្យបងប្អូនមានការប្រុងប្រយ័ត្នចំពោះការជិះម៉ូតូពេលយប់ បើមិនមានការអ្វីសូមកុំជិះអី ព្រោះថាខ្លាចដូចគណនីវីដេអូមួយនេះ។ ក្នុងនោះម្ចាស់គណនីបានរៀបរាប់ថា "ជិះយប់ប្រយ័ត្នតិច ថាខ្លួន Police ជិះដេញគេ ណាមិនភ័យជិះរកកន្លែងមនុស្សច្រើន ដកកំភ្លើងរកបាញ់គេ ☹️ ចុះពូឯង Police Police គេនិងចោរអី បានរកបាញ់គេនិង ? មិនដឹងជិះដេញមកពីណាទេ ... ( សូមបញ្ជាក់ មិនមែនភ្ញៀវ ចេញពីហាង ភូមិគ្រិះឆ្ងាញ់ទេ )"។ ជាក់ស្តែងកាលពីពេលថ្មីនេះជនដែលបានដកកាំភ្លើងគំរាមទៅលើបុរសម្នាក់ ល្បីពេញបណ្តាញសង្គមហ្វេសប៊ុកនោះ ត្រូវបានគេស្គាល់ឈ្មោះហើយ គឺមានឈ្មោះ លន់ ស៊ីវថេង ឋានន្តរស័ក្តិ អនុសេនីយ៍ទោ អត្តលេខ ៧៥៣៣២ ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ជិះម៉ូតូដេញយុវជនម្នាក់រួចដកកាំភ្លើងបញ្ចូលគ្រាប់គំរាមគេថែមទៀត ។ សូមឯកឧត្ដមនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានី បញ្ជាអោយសមត្ថកិច្ចស្រាវជ្រាវករណីនេះហើយដើម្បីចាត់វិធានការណ៍តាមច្បាប់ ។






