ចេះតែមានម៉ង សូម្បីតែឆ្មាក៏មិនលើកលែងដែរ!!! ចោរមួយក្រុម បានដាក់ថ្នាំបំពុលងាប់ឆ្កែ២ក្បាល និងឆ្មា១ក្បាល រួចគាស់ជញ្ជាំងក្តារផ្ទះ ចូលយកម៉ូតូ១គ្រឿង ចេញទៅដោយសុវត្តិភាព
ខេត្តព្រះសីហនុៈ កាលពីវេលាម៉ោងប្រមាណ ៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៨ នៅក្រុម១ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មានចោរមួយក្រុម បានដាក់ថ្នាំបំពុលងាប់ឆ្កែ២ក្បាល និងឆ្មា១ក្បាល នៅផ្ទះបុរសម្នាក់ មានឈ្មោះទឹម វិត ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរ ធ្វើចំការ រួចគាស់ជញ្ជាំងក្តារចូលលួចយកបានម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម C125 ឆ្នាំ2015 ពណ៌ខ្មៅ ពាក់ស្លាក លេខ 1FD-1118 ចេញទៅដោយសុវត្តិភាព៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។