ជួយដល់ពួកគាត់ផង...សូមអំពាវនាវដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ជួយឧបត្ថម្ភជាស្បៀង​ ជួយដល់ពលរដ្ឋរងគ្រោះដោយសារ​ទឹកជំនន់ផង....
-

លិខិតអំពាវនាវសប្បុរសជនក្នុងនិងក្រៅប្រទេសជួយឧបត្ថម្ភស្បៀង​ ជួយពលរដ្ឋរងគ្រោះ​ទឹកជំនន់​ ខេត្តស្ទឹងត្រែង លេខខ្ញុំបាទ 0967080007 012540401 ខ្ញុំបាទជាកូនខ្មែរស្រលាញ់ខ្មែរសូមគោរព​អំពាវនាវ​ លោក​ លោកស្រី​ សប្បុរសជន​ខ្មែរ​ ក្នុងនិងក្រៅប្រទេស​ សូមមេត្តាជួយចូលរួម​ឧបត្ថម្ភ​ សង្គ្រោះបងប្អូនខ្មែរយើង​ទាំងអស់គ្នា​ ដែល​បានកំពុង​ទទួលរងគ្រោះ​ ដោយសារ​ទឹកជំនន់​ ជន់លិច​ ផ្ទះសម្បែង​ ផលដំណាំ​ ស្រែចំការ​ ទាំងស្រុង​ នៅតំបន់​ទំនប់វារីអគ្គិសនី​ សេសានក្រោមពីរ​ ស្ថិតនៅ​ភូមិក្បាលរមាស​ ឃុំក្បាលរមាស​ ស្រុកសេសាន សៀមប៉ាង ខេត្តស្ទឹងត្រែង​ ។ ពុកម៉ែ​ បងប្អូន​ លោកយាយ​ លោកតា​ ព្រមទាំង​កុមារតូចៗ​ សុទ្ធតែជា​ប្រជាពលរដ្ឋខ្មែរ​ ជនជាតិដើមភាគតិច ​”ព្នង” នៅសហគមន៍ក្បាលរមាស​ ជាច្រើនគ្រួសារ​ បាន​ជម្លៀស​ចេញពីភូមិស្ថានរបស់ខ្លួន​ មកកាន់ទទីទួលសុវត្ថិភាព​ ។ កន្លងអស់រយៈពេល​ជាងមួយឆ្នាំមកហើយ​ ប្រជាពលរដ្ឋ​ប្រមាណ​ ដប់គ្រួសារប៉ុណ្ណោះ​ ដែល​មានលទ្ធភាព​សាងសង់​ផ្ទះ​​ថ្មី​ដោយខ្លួនឯង​ ព្រោះ​ភាគច្រើន​ជាគ្រួសារក្រីក្រ​ ខ្វះខាតខ្លាំង​ សង់ខ្ទម​ ឬរោងតូចតាច​ ស្នាក់នៅជាបណ្តោះ​អាសន្ន​ ដោយសារតែពួកគាត់​ មិនអាចវិលទៅរស់នៅ​ នៅ​ទីតាំងចាស់​វិញបានឡើយ ។ សូមអរគុណបងប្អូនដែលបាន share និង like ដើម្បីខ្មែរ

ប្រភព៖ Siek Bunnary Charity