បុរសជនជាតិជប៉ុនពីរនាក់ រស់នៅប្រទេសកម្ពុជា គាត់តែងតែរើសសម្រាម​ នឹងវិចខ្ចប់សម្រាមនៅតាមដងផ្លូវសាធារណ:រៀងរាល់ថ្ងៃ​ដោយការស្មគ្រ័ចិត្ត...(មានវីដេអូ)
-

កាលពីថ្ងៃម្សិលមិញ មានបងប្រុសម្នាក់បានធ្វើការបង្ហោះវីដេអូ និងរូបភាព ពីសកម្មភាពបុរសជនជាតិជប៉ុនពីរនាក់ ធ្វើការបោសសំអាតតាមដងផ្លូវ ជារៀងរាល់ថ្ងៃ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "ពួកគាត់ជាជនជាតិជប៉ុន​រស់នៅប្រទេសកម្ពុជា​ គាត់តែងតែរើសសម្រាម​ នឹងវិចខ្ចប់សម្រាមនៅតាមដងផ្លូវសាធារណ:រៀងរាល់ថ្ងៃ​ដោយការស្មគ្រ័ចិត្ត។ ពួកគាត់ទាំងពីរស្នាក់នៅបុរីសន្ដិភាព២​ ភូមិ៦​ សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ"។ យ៉ាងណាមិញក៏មានអ្នកចូលមកខមិនជាច្រើន ដោយមានម្ចាស់គណនីហ្វេសប៊ុកមួយដែលឈ្មោះថា "ណាល់ បូណ៌នីតា ឃុន "​ បានលើកឡើងថា "ចប់ហើយនៅមុខផ្ទះខ្លួនមិនសំអាតទុកអោយជនជាតិសំអាតវិញខ្មាស់គេទេ" និងមានម្ចាស់គណនីផ្សេងទៀតបានចូលមកខមិនថា "មិនចេះខ្មាស់គេសោះខ្មែរអើយ"។

មានវីដេអូ៖ ប្រភព៖ Nuon Sitha