កញ្ញា ដេននី ក្វាន់ ប្រាប់ដំណឹងល្អពីរក្នុងពេលតែមួយថា កញ្ញា គឺកំពុងតែមានផ្ទៃពោះ បានជាងមួយខែ រួមនឹងការបើកសម្ពោធហាងថ្មីផងដែរ....(មានវីដេអូ)
-

តារាសម្តែងស៊ិចស៊ី កញ្ញា ដេននី ក្វាន់ ជាតារាស្រីម្នាក់ទទួលបានការគាំទ្រយ៉ាងខ្លាំង និងជាតារាម្នាក់ចូលចិត្តជួយដល់ចាស់ជរា និងជនទីទល់ក្រ។ តារាស្រីរូបស្រស់ កញ្ញាដេននី ក្វាន់ កាលពីប៉ុន្មានម៉ោងមុននេះ ទើបតែសូត្រមន្តសម្ពោធហាង Cosmetic ថ្មី របស់ខ្លួនផងដែរ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា ទើបតែធ្វើការឡាយវីដេអូ និងបញ្ជាក់យ៉ាងច្បាស់ថា "ទើបសូត្រមន្តហើយ លូវសម្រាកតិចសិន ហេងហេង ថ្ងៃសម្ពោធហាងCosmetic របស់នាងខ្ញុំ"។ យ៉ាងណាមិញ កញ្ញាក៏ប្រាប់ដំណឹងល្អមួយទៀតតាមរយៈការឡាយវីដេអូរបស់កញ្ញាថា "ពេលនេះកញ្ញាកំពុងតែមានផ្ទៃពោះ បានជាង១ខែហើយ"។ ទន្ទឹមនឹងការបើសម្ពោធហាងថ្មីផងនោះ ក៏មានអ្នកគាំទ្រជាច្រើនចូលរួមត្រេកអរជំនួស និងជូនពរឲ្យកញ្ញា រកស៊ីមានបាន និងរីកចម្រើនរៀងរហូតតទៅ។

ប្រភព៖ Denny Kwan