សូមមេត្តាជួយដល់ពួកគាត់ផង...ឪពុកម្តាយ កូនភ្លោះទាំងបីនាក់ កំពុងត្រូវការជំនួយពីពុកម៉ែ បង​ប្អូន ទាំងអស់គ្នាខ្លាំងមែនទែន តិចក្តីច្រើនក្តី តាមសទ្ធាជ្រះថ្លារបស់បងប្អូន អ្វីដែលពិសេសនោះគឺ ទឹកដោះគោសម្រាប់បៅរាល់ថ្ងៃ...(មានវីដេអូ)
-

នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស ធន ម៉េងហ៊ាង ពុកម៉ែបងប្អូនស្គាល់យ៉ាងច្រើនតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែលតែងតែធ្វើការបង្ហោះពីការជួយដល់សង្គម និងជនក្រីក្រ ទោះបីជាយ៉ាងណាក៏មិនភ្លេចអរគុណនូវទឹកចិត្តពុក ម៉ែ បង​ប្អូន​ដែលបានជួយដល់ពួក។ ខណៈពេលនេះប្អូនប្រុស ធន ម៉េងហ៊ាង និងបងស្រីដែលមានឈ្មោះគណនីហ្វេសប៊ុកដែលមានឈ្មោះថា Ah Ry Nuon បានធ្វើការឡាយវីដេអូ ពីកូនភ្លោះបីនាក់ ដែលឪពុកម្តាយ មានជីវភាពក្រលំបាកខ្លាំងមែនទែន ឪពុកម្តាយនិងម្តាយក្មេក ធ្វើការសំណង់ទាំងអស់គ្នា ដើម្បីរកលុយចិញ្ចឹមកូនភ្លោះនឹងផ្គត់ផ្គងជីវភាពប្រចាំថ្ងៃផងដែរ ហើយក្នុងមួយថ្ងៃគឺពួកគាត់ទទួលបានបា្រក់កំរៃតិចតួចខ្លាំងណាស់។ ខណៈពេលនេះប្អូនប្រុស និងបងស្រី Ah Ry Nuon បានធ្វើការឡាយវីដេអូ ពីជីវិតពិតរបស់ឪពុកម្តាយក្មេងភ្លោះទាំងបីនាក់។ បើតាមការឲ្យដឹងពីម្តាយរបស់កូនភ្លោះទាំងបីនាក់ថា ពួកគាត់មានអាយុ៩ ជិត១០ខែហើយ។ ពេលនេះអ្វីដែលពិបាកបំផុតនោះគឺ ទឹកដោះគោកូន ទាំងបី ព្រោះថាបងស្រីគាត់មិនមានទឹកដោះសម្រាប់ឲ្យកូនបោះនោះទេ ទើបត្រូវចំណាយលុយជាច្រើនដើម្បីទិញទឹកដោះគោឲ្យកូន ម្យ៉ាងវិញទៀតកូនភ្លោះទាំងបីនាក់ក្នុងមួយថ្ងៃកូនទាំងបីនាក់​ បៅទឹកដោះគោរហូតដល់ជិត២កំប៉ុង ឬក៏២កំប៉ុងក៏មានដែរ។ បច្ចុប្បន្នកូនភ្លោះទាំងបីនាក់ គាត់នៅវត្តមហាមន្រ្តី ភ្នំពេញ។ លេខជំនួយ បងប្អូនអាចធ្វើការទាក់ទងបាន 098 99 39 69។

បើចង់ដឹងព័ត៏មានលំអិតយ៉ាងណានោះ សូមស្តាប់ការរៀបរាប់របស់បងប្រុសបងស្រីទាំងអស់គ្នា៖ ប្រភព៖ Ah Ry Nuon