កញ្ញា ថន លក្ខិណា ជូនកាដូដ៏មានតម្លៃ ទៅលោកមានគុណ អមនឹងស្នាមញញឹមដ៏ស្រស់សង្ហារពីលោកប៉ា...
-

ពិធីការិនីប្រចាំទូរទស្សន៍ហង្សមាស កញ្ញា ថន លក្ខិណា បានធ្វើឲ្យលោកឪពុករបស់ខ្លួនរំភើបខ្លាំងស្ទើរស្រក់ទឹកភ្នែក ដោយកញ្ញាជូនកាដូយ៉ាងពិសេសដល់លោកមានគុណផងដែរ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា បានធ្វើការបង្ហោះសារនិងកាដូ ជូនលោកមានគុណ ដោយកញ្ញាបានរៀបរាប់ថា "ថ្ងៃនេះសែនសប្បាយចិត្តបានជួបលោកប៉ាជាទីស្រលាញ់"។ ទង្វើរដ៏ល្អប្រពៃមួយនេះ បានធ្វើឲ្យមហាជនមានការកោតសរសើរយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា កាដូដែលកូនស្រីរូបនេះបានជូនទៅលោកមានគុណ (ប៉ា) គឺជាខ្សែរ.ក ដែលមានបណ្តោងព្រះ ដាំពេជ្រចែងចាំងតែម្តង។

ប្រភព៖ ថន លក្ខិណា