អាសូរណាស់...លោក យូ​​ តារាវុធ អ្នកកាសែតជំនាន់ក្រោយរំដោះ៧ មករា ១៩៧៩ ធ្លាក់ខ្លួនឈឺដេកលើកន្ទេលអស់រយៈពេល២ឆ្នាំ ពេលនេះកំពុងស្វែងរកការលើកទឹកចិត្ត និងជំនួយឧបត្ថម្ភ
ណារ៉ា
-

​អ្នកកាសែតជើងចាស់ភាគច្រើន ច្បាស់ជាស្គាល់ឈ្មោះ យូ​​ តារាវុធ ជាពុំខាន ព្រោះលោក​ជាធនធាន​មនុស្ស​ដែល​សេស​សល់​ពីការកាប់សម្លាប់ នៃរបបប្រល័យពូជសាសន៍ប៉ុល ពត ។ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ លោក​បាន​​ចូល​មកទីក្រុងភ្នំពេញ ហើយលោកក៏ចាប់យកអាជីព​ជាអ្នកសារ​ព័ត៌​មានជាមួយអ្នកសារព័ត៌មាន​ជើងចាស់​មួយ​ចំនួនទៀត ។

តែពេលនេះលោក យូ តារាវុធ បានធ្លាក់ខ្លួនឈឺធ្ងន់ នឹងកំពុង​សំរាក​នៅលើកន្ទេលអស់រយៈពេល២ឆ្នាំកន្លងហើយ ។ លោក​បានលាក់​ខ្លួន​ពួនសម្ងំ​​ រស់នៅក្នុងផ្ទះកូនស្រី​យ៉ាង​ស្ងៀ​មស្ងាត់ជាមួយនឹងភរិយា ។ ឥឡូវនេះជម្ងឺរបស់លោកហាក់​មិន​អាច​​ថយក្រោយដូចធម្មតាបានទេ មានតែដំណក់ទឹកភ្នែក​ហូរ​កាត់​ថ្ពាល់ធ្លាក់ទៅគុមត្រចៀក នៅពេលលោកបានឃើញ មិត្តភក្តបងប្អូន ទៅសួរសុខទុក្ខ ដោយមិនអាចនិយាយរួច ( និយាយលែងកើត ) ៕