ព្រះគុណម្ចាស់ គុណធម៌ បាននាំយកថវិការជួយដល់លោកតា និងក្មួយស្រីអាយុ៥ឆ្នាំ ដែលស្វីតជើង និងគ រស់នៅជាមួយជីដូនចាស់...(មានវីដេអូ)
-

នៅថ្ងៃសុក្រ ទី10 ខែសីហា ឆ្នាំ2018 ព្រះអង្គគ្រូព្រះសិលាភិរ័តព្រះរាជាគណៈថ្នាក់កិតិ្តយស រួមជាមួយអង្គខ្ញុំកូណាអាត្មាភាព បាននាំយកទឹកដោះគោ 5កេះ និងថវិការរបស់បងនៅប្រទេសកូរ៉េ និងក្នុងស្រុកបានចំនួន 100$និង 36ម៉ឺនរៀល មកជូនលោកយាយ និងប្អូនស្រី ញាន រីណា អាយុ5ឆ្នាំ ដែលមានជំងឺស្វិតរយៈពេល2ឆ្នាំ និងជំងឺគរ រស់នៅជាមួយដូនចាស់ រស់នៅភូមិសេដារ ឃុំសេដារ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ហើយមួយផ្នែកទៀតក៏បានឆៀងចូលមើលដូនចាស់ក្រីក្រមួយគ្រួសារទៀតហើយបានជូនថវិការចំនួន 5ម៉ឺនរៀល។សូមជូនបុណ្យនិងជូនពរដល់ម្ចាស់ទានអោយសមប្រកបជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីអាក់ខានឡើុយ???

មានវីដេអូ៖ ប្រភព៖ លោកម្ចាស់ គុណធម៌