លោក វិល្លាម សង្ឃឹមថាលោកអភិបាលខេត្តព្រះសីហនុនឹងមានវិធានការចំពោះការចែកខិតប័ណ្ណពេស្យារបស់ជនជាតិចិននៅកំពង់សោម
ណារ៉ា
-

ថ្មីៗនេះរឿងរ៉ាវដែលធ្វើអោយប្រជាជនខ្មែរទាំងមូលហួសចិត្តនឹកស្មានមិនដល់ថាជនជាតិចិនមករស់នៅលើទឹកដីខ្មែរថ្លើមធំហ៊ានបើកបនពេស្យាដោយបើកចំហរតាមរយៈការចែកខិតបណ្ណទៀត។

ទន្ទឹមហ្នឹងនេះដែរ ប្រធានគណបក្ស ខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ហៅ វិល្លាម ក៏បានបង្ហោះសារដោយសង្ឃឹមនឹងមានចំណាត់ការពីអភិបាលខេត្ត។
លោកបានរៀបរាប់ថា៖ «ពួកចិនកំពង់សោមវាដេីរចែកខិតប័ណ្ណពេស្យា មានលេខទូរស័ព្ទនៅខាងក្រោមសង្ឃឹមថាលោកអភិបាលខេត្តនឹងលោកស្នងការខលទៅសួរផង ។»