លោក​សុខ ឥ​សាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​​កម្ពុជា បាន​អះអាង​ថា ​"ផេ​ក​ហ្វេ​ស​ប៊ុ​ក​សម្តេច​​តេ​ជោ ហ៊ុន សែន ដែលត្រូវ​បាន​ក្រុម​អ​នា​មិនចូល ​Hack ​មួយ​រយៈពេល​ខ្លី ប៉ុន្តែ​ឥលូវ​នេះបាន​គ្រប់គ្រង​មកវិញ​ហើយ"
-

ភ្នំពេញៈ លោក​សុខ ឥ​សាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​​កម្ពុជា បាន​អះអាង​ថា ​«ផេ​ក​ហ្វេ​ស​ប៊ុ​ក​សម្តេច​​តេ​ជោ ហ៊ុន សែន ត្រូវ​បាន​ក្រុម​អ​នា​មិនចូល ​Hack ​មួយ​រយៈពេល​ខ្លី ប៉ុន្តែ​ឥលូវ​បាន​គ្រប់គ្រង​វិញ​ហើយ​ ។

​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​នេះ​ បន្ទាប់​ពី​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោបាន​បង្ហោះ​សារ​ថា ​«គណ​បក្ស​ប្រជាជន​កម្ពុជា​​នឹង​បែងចែក​អាសនៈ​ចំនួន​៤ ទៅ​ឱ្យ​គណបក្ស​នយោបាយ​២ គឺ​គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិចចំនួន​២​អាសនៈ​ និង​គណបក្ស​សម្ព័ន្ធ​ ដើម្បី​ប្រជាធិបតេយ្យចំនួន​២​អាសនៈ​ ។ ​ប្រាប់​កោះសន្តិភាពឱ្យ​​ដឹង​តាម​ទូរស័ព្ទ នា​​មុន​នេះ​បន្តិច​បញ្ជាក់ទៀត​​ថា ​«​រឿង​នេះ​មិន​ពិត​ទេ !! ​គឺ​ផេ​ក​ហ្វេ​ស​របស់​សម្តេច ត្រូវ​បាន​ពួក​ក្រុម​ចោរ​អនាមិក​គ្រប់គ្រង​មួយរយៈពេល​ខ្លី ។ ឥលូវ​នេះ​ យើង​គ្រប់គ្រង​បាន​វិញ​ហើយ ហើយ​ឥលូវ​នេះ​ គេ​កំពុងចាត់វិធានការ​រក្សា​សុវត្ថិភាព​ផេ​ក​សម្តេច ។ ដូច្នេះ​ព័ត៌មាន​ថា​ បែងចែក​អាសនៈទៅ​ឱ្យ​​គណបក្ស​ណាមួយ​នោះ​មិន​ពិត និង​ក្លែងក្លាយ» ​។ ​ទាក់ទិន​នឹង​ក្រុម​អនាមិក​លូច​លុកលុយ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោនេះ ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​អះអាង​ថា​ «ទុក​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ចជា​អ្នកចាត់ការ​។ លោក​បន្ថែម​រហូត​មក​ដល់​ពេល​នេះ​គណបក្ស​មិន​ទាន់​រៀបចំ​ប្តឹងយ៉ាងណា​នោះ​ទេ ព្រោះថា ​រឿង​ថ្មី​ពេក» ​។
ប្រភពៈ កោះសន្តិភាព