ពិតជាខ្លោចផ្សារខ្លាំងណាស់!!! ប្តីប្រពន្ធ២នាក់ ធ្វើការសំណង់នៅក្រុងប៉ោយប៉ែត ត្រូវខ្សែភ្លើងឆក់បណ្ដាលឲ្យរងរបួសធ្ងន់ ពេទ្យសំរេចចិត្ត កាត់ដៃប្ដីទាំងសង់ខាង រីឯប្រពន្ធកាត់ដៃទាំង២ និងជើងម្ខាងចេញ ដើម្បីសង្គ្រោះជីវិត
បន្ទាយមានជ័យៈ ពិតជាអាណិតខ្លោចផ្សារខ្លាំងណាស់ ប្តីប្រពន្ធ២នាក់ ធ្វើការនៅការដ្ឋានសំណង់នៅក្រុងប៉ោយប៉ែត ត្រូវខ្សែភ្លើងឆក់របួសធ្ងន់កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនោះ ដោយឃើញដៃជើង២នាក់ប្តីប្រពន្ធ រងការឆេះខ្លោចសាច់ខូចអស់ ទើបពេទ្យសំរេចចិត្តធ្វើការវះកាត់ ដោយប្តីត្រូវកាត់ដៃទាំង២ និងប្រពន្ធកាត់ដៃទាំង២ និងជើងម្ខាងចេញ ដើម្បីសង្គ្រោះឲ្យរួចផុតជីវិតពីគ្រោះថ្នាក់ នៅមន្ទីពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី។ ជនរងគ្រោះ២នាក់ប្តីប្រពន្ធ មានឈ្មោះ ភៀង ចាន់ណា អាយុ៤៩ឆ្នាំ (ជាប្តី) និងប្រពន្ធឈ្មោះ យ៉ិល សំ អាយុ៥១ឆ្នាំ រស់នៅភូមិ-សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។