ពិតជាខ្លោចចិត្តណាស់...ក្មួយស្រីកំសត់ កើតមកមានអវៈយវៈមិនគ្រប់ ហើយថែមទាំងមានជំងឺយ៉ាងសាហាវទៀត "លាហើយក្មួយសំលាញ់"....(មានវីដេអូ)
ក្មេងតូចដ៏៏ស្រស់ស្អាត បានស្លាប់បាត់បង់ជីវិត ទាំងវ័យក្មេង ជាហេតុធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការសោកស្តាយជាខ្លាំង ចំពោះក្មេងតូចម្នាក់នេះ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Lapaa Juu បានធ្វើការបង្ហោះសារដ៏កំសត់ទៅកាន់ក្មួយស្រីជាទីស្រលាញ់ ដែលបានលាចាកលោកទាំងវ័យក្មេង ដោយបងស្រីបានរៀបរាប់ថា "លាហើយក្មួយ លាគ្មានថ្ងៃបានជួបទៀតទេ??ទៅអោយបានសុខណាក្មួយសម្លាញ់ ជាតិនេះក្មួយមានកម្ម ជាតិក្រោយសុំអោយក្មួយមានអវយវៈគ្រប់គ្រាន់ដូចគេណាក្មួយណា មីងគ្មានអីអោយក្មួយទេ មានតែពាក្យលា សុំអោយក្មួយទៅកាន់សុគតិភព ????"។ គួរបញ្ជាក់ផងដែរថា ក្មួយស្រីរបស់គាត់មានជំងឺ "អត់សរសៃខួក្បាល តាំងពីកំណើត"។ ដូចនេះសូមមាតាបិតាទាំងអស់ ពេលកំពុងមានផ្ទៃពោះ មេត្តាទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យចំពោះសុខភាពកូនរបស់លោកអ្នកឲ្យតាមវេជ្ជបញ្ជាពេទ្យ។









ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។