ចំនងស្នេហ៏ថ្មី!!! របស់តារាពូកែកូរ លោកប៉ែន ចំរ៉ុង និងគូស្នេហ៍ថ្មី កាន់តែផ្អែលល្ហែម ចំពោះមុខមហាជន ឃើញហើយច្រណែនណាស់.…!
-

រយៈពេលថ្មីៗនេះដែល តារាសម្ដែងពូកែកូរលោក ប៉ែន ចំរ៉ុង កាន់តែបើកចំហរ ពីចំណងស្នេហ៍ថ្មីរបស់លោកជាមួយស្រីស្អាតម្នាក់ ដែលជាអ្នករស់នៅ ក្នុងខេត្តបាត់ដំបងនោះ។ អ្នកទាំងពីរហាក់ដូចជាគ្មានអ្វី ត្រូវលាក់លៀម និងបិទបាំងអ្វីដូចមុនឡើយ ទោះបីជាទំនាក់ទំនងលោក ប៉ែន ចំរ៉ុង និងនារីស្រីស្អាតម្នាក់នោះ កាន់តែផ្អែមល្ហែមក៏ដោយ តែគេមិនទាន់លេចលឺ ថាលោកប៉ែន ចំរ៉ុង ដឹកដៃម្ចាស់ស្នេហ៍ក្រាបផ្ទឹម តាមប្រពៃណីនៅឡើយទេ។

ចុងក្រោយនេះគេសម្គាល់ឃើញថា លោកប៉ែន ចំរ៉ុង តែងបណ្តើរគូស្នេហ៍ថ្មី ទៅចូលរួមកម្មវិធីនានា របស់មិត្តភក្តិ ហើយពេលខ្លះអ្នកទាំងពីរក៏បានបណ្តើរគ្នា ទៅលេងស្រុកកំណើត នៅខេត្តបាត់ដំបង ទៀតផង។ មានការនិយាយថា ម្ចាស់ស្នេហ៍ថ្មីរបស់លោកប៉ែន ចំរ៉ុង មានរូបសម្រស់ស្អាត និងការតែងខ្លួនឡូយ មិនចាញ់តារាប៉ុន្មានឡើយ។ ចំណងស្នេហ៍អ្នកទាំងពីរ កាន់តែបើកចំហរដែល សូម្បីតែហ្វេសប៊ុកគូស្នេហ៍របស់លោកប៉ែន ចំរ៉ុង ក៏មានការដាក់រូបរួមគ្នាយ៉ាងស្វីតផងដែរ។