ជីវិតដ៏កំសត់របស់ក្មួយប្រុស លី ហេង បានធ្វើឲ្យមហាជនជាច្រើនមានក្តីសង្វែគជាខ្លាំង ដោយសារតែរថយន្តធន់ធំមួយគ្រឿងកិនយ៉ាងស្រស់ៗ ហើយពេលនេះកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។ កាលពីពេលកន្លងមកលោកអ្នកពិតជាបានដឹងពីអាការៈរបស់ក្មួយប្រុសខ្លះហើយ ដោយក្មួយប្រុស ក្រោយពីរថយន្តកិនហើយ ត្រូវបានកាត់ជើងម្ខាង បន្ទាប់មកទៀតក្មួយប្រុសត្រូវបាត់បង់ប្រដាប់ភេទទៀត ខណៈពេលនេះក្មួយប្រុសកំពុងតែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅប្រទេសវៀតណាម ដោយការព្យាបាលពិតជាត្រូវចំណាយយ៉ាងច្រើន។ ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ ឧកញ៉ា ស្រី ចាន់ថន ក៏បានបង្ហោះវីដេអូ និងរូបភាពរបស់ក្មួយប្រុស ព្រមជាមួយនឹងរូូបលោកផ្ទាល់ ដែលកំពុងអង្គុយមើលសភាពរបស់ក្មួយប្រុសទាំងអារម្មណ៍ក្តុកក្តួល ដោយនៅក្នុងនោះ រូបលោកក៏បានបង្ហោះសារមួយឃ្លាថា៖ "មានសំនួរជាច្រើនបានផុសឡើងជារៀងរាល់ថ្ងៃនេះថា៖ តើក្រសួង ឬក្រុមហ៊ុនដឹកជញ្ជូនទាំងខ្នាតតូច និងខ្នាតធំរាល់ថ្ងៃនេះមានបានដឹងទេថា តើអ្នកបើកបររបស់គាត់មានបានគិតអំពីសុខសុវត្ថិភាពរបស់អ្នកដ៏ទៃដែរឬទេ? ? ? ? ? ព្រោះថាខ្ញុំឃើញរាល់ថ្ងៃនេះអ្នកបើកបររបស់ក្រុមហ៊ុនដឹកជញ្ជូនទាំងខ្នាតតូច និងខ្នាតធំសព្វថ្ងៃនេះគឺបើកបរគ្មានការប្រុងប្រយ័ត្ន នឹងគ្មានដឹងទិសដំបន់ទេ គឺសឹងតែនិយាយបានថាពួកគាត់មិនចេះច្បាប់ក្នុងការបើកបរតែម្តង តួយ៉ាងដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងមកលើក្មេងៗទាំបីនេះ គឺសុទ្ធសឹងតែបង្កឡើងដោយរថយន្តធុនធំទាំងអស់ អញ្ចឹងសួរថា តើអនាគតរបស់ពួកគាត់នឹងទៅជាយ៉ាងណា? ? ? ? ថ្ងៃនេះខ្ញុំបាទបានមកដល់នឹងជួបផ្ទាល់ជាមួយក្មេងប្រុសម្នាក់ដែលរងគ្រោះដោយត្រូវបានបាត់បងអវយវៈផ្លូវភេទ នឹងជើងម្ខាង ព្រមទាំងមានក្មេងៗពីរនាក់ទៀតដោយបានបាត់បងនូវដៃរបស់ពួកគាត់ គឺពួកគាត់បានទ្រហូរយំដោយក្តីសង្រេង ខ្ញុំបានជួយឧបត្ថម្ភដល់គាត់នូវថវិការជូនដល់ក្មេងដែលបាត់បង់នូវអវយវៈភេទនឹងជើងម្ខាងចំនួន ១០០០$ នឹងក្មងៗដែលបាត់បងដៃម្ខាងចំនួនពីរនាក់ដោយម្នាក់ៗទទួលបាន ២០០$ ផងដែរ។។ សូមសំណូមពរដល់បងប្អូនដែលជាអ្នកបើកបរទាំងអស់ សូមមានការអធ្យាស្រ័យនឹងប្រុងប្រយ័ត្នខ្ពស់បំផុត នឹងជាចុងបញ្ចប់សូមជូនពរដល់ក្មួយៗមានសុខភាពល្អ នឹងឆាប់បានជាសះស្បើយ ???"។ លោក ឧកញ៉ា ក៏បានបន្តទៀតថា "សំរែកសំលេងយំ ពីព្រោះភាពឈឺចុកចាប់ ដោយបាត់បង់បង្ហូរនោម និង ប្អូនត្រូវពិការជើងទាំងវ័យក្មេង ដោយសារគ្រោះថ្នាក់ ចៃដន្យ???"។













