ខេម សូមឲ្យបងប្អូនចូលទស្សនាការប្រគំតន្ត្រីសប្បុរសធម៌ ដូចបានចូលរួមថវិការ ជួយដល់បងប្អូនខ្មែរ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់...(មានវីដេអូ)
-

ភ្នំពេញ៖ ការប្រគំតន្រ្តីសប្បុរសធម៌ ដែលប្រជុំទៅដោយតារាល្បីជាច្រើន គ្រប់បណ្តាផលិតកម្មក្មុងស្រុង ដើម្បីប្រមូលថវិការ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ ខណៈពេលនេះតារាចម្រៀងប្រចាំផលិតកម្មថោន លោក ខេម ដែលពុកម៉ែ បងប្អូន គ្រប់មជ្ឈដ្ឋានបានស្គាល់ និងចូលចិត្តស្តាប់ចម្រៀងរបស់លោក ។ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ នៅភោជនីយដ្ឋានសេវេនប្រាយ ទួលកក ដោយលោកថា "ថវិការមួយដែលប្រមូលបានពីការទិញសំបុត្ររបស់បងប្អូនយកទៅជួយពលរដ្ឋលិចទឹក ខេត្តស្ទឹងត្រែង និងកំពង់ចាម"។ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ខេម ក៏បានលើកឡើងថា "តោះចូលរួមជជែកកម្សាន្តជាមួយខ្ញុំបាទ ខេម Khem និយាយអំពីកម្មវិធី​តន្ត្រី​សប្បុរសធម៌​ផ្ដល់ស្នាមញញឹម​ហើយពុកម៉ែបងប្អូនដែលចង់ចូលរួមបរិចាកបានបើបងប្អូនមិនបានចូលរួមទស្សនាក្នុងកម្មវិធីនេះ បរិចាកដូចជាសម្លៀកបំពាក់ថវិកាសម្ភារផ្សេងៗ មី ត្រីខ អង្ករ ទឹកត្រី ទឹកសុីអុីវ។អាចទាក់ទងមកលេខទូរស័ព្ទ​ដើម្បីទិញសំបុត្រនិងចូររួមចំនែកបានតាមរយះលេខ015 325 523/098700739/016746050/011550302កម្មវិធីធ្វើនៅភោជនីដ្ឋានសេវេនប្រាយក្បែរផ្សារមាន់អាំងទួលគោក"

មានវីដេអូ៖ ប្រភព៖ ចែករំលែកក្ដីសង្ឃឹម