រឿងរ៉ាវកំពុងក្ដៅគគុកប្តឹងផ្តល់គ្នា រវាងតារាល្បីលោកខេមរៈ សិរីមន្ត និងតារាពូកែទើស ម៉ៃ សុគន្ធ ស្រាប់តែលោកសាន ផានិត បោះពាក្យសម្តីទៅកាន់អ្នកទាំង២ថា…...
-

រឿងរ៉ាវកំពុងក្ដៅគគុក រវាង​តារាចំរៀងដ៏ល្បីលោកខេមរៈ សិរីមន្ត និងតារាពូកែទើសលោកម៉ៃ សុគន្ធ ដូចប្រិយមិត្តបានជ្រាបហើយថា លោកខេមរៈ សិរីមន្ត និងមិនទុកឲ្យ តារាកូកែទើសរូបនេះ ធ្វើអ្វីតាមអំពើចិត្តទៀតទេ ដោយលោកប្រកាសថា មេធាវីលោកបានរៀបចំសំណុំបែបបទរួចអស់ហើយ​ ដើម្បីប្តឹង ម៉ៃ សុគន្ធ ដែលតែងតែតាមដាន និងតាមចាប់កំហុស ធ្វើការរិះគន់ទៅលើលោក គ្រប់រឿង។ យ៉ាងណាក្ដីលោក ម៉ៃ សុគន្ធ ក៏បានបញ្ចេញមតិតបវិញ ទៅកាន់លោកខេមរៈ សិរីមន្ត ថា “ស្វាគមន័ជានិច្ច” ដែលអាចបញ្ជាក់ថា លោកមិនខ្លាចនិងការប្តឹងរបស់លោក ខេមរៈ សិរីមន្ត ឡើយ។

ក្រោយឃើញរឿងរ៉ាវបែបនេះ តារាចម្រៀងជើងចាស់ គឺលោក សាន ផានិត បានបញ្ចេញមតិយ៉ាងយោលបល់ នៅក្នុងអាខោហ្វេសបុកបរស់ខ្លួនថាៈ "សំណូមពរខ្ញុំក្នុងនាមជារៀមច្បងម្នាក់ ម៉ៃ សាគុន ឈប់បានឈប់ទៅ អារឿងកាងារវិភាគអ្នកសិល្បះគ្នាឯងហ្នឹង។ ខេមរះ សេរីមុន មិនបាច់ប្តឹងទេប្អូន កុំខ្វល់ជីវិត ប្អូនមានគ្រប់យ៉ាងស្រាប់ហេីយ បេីប្អូនតែកាន់តែតបតរ នាំអោយមហាជនកាន់សង្សយ័លេីសម្ថភាពប្អូនវិញទេមនុស្សឱលូវអ្នកចេះដឹងមានច្រេីនណាស់។ ព្យាយាមកុំវាយប្រហារគ្នា គប្បីព្យាយាមកិចចេញពីចំនុចអវិជ្ជមានដែលយេីងគិតពីរឿងគេហ្នឹង ដោយខ្លួនឯងជួនកាលយេីងវិភាគថា គេភ្លៀវតែវាឆ្ងាញ់សំរាប់គេ សំខាន់ដាច់ខាតកុំរវល់ ពីរឿងគេតែម្តង ហេីយបេីយេីងខ្លាំងជាងគេស្រាប់ បានធ្វេីរឿងសាកសម្យតាមសម្ថភាពយេីងមែន ចាំបាច់ទៅតដៃធ្វេីអី ព្រោះយេីងខ្លាំងជាងគេស្រាប់ហេីយ ចុះបេីគេទេីសយេីងទាល់តែងាប់ខ្លួននៅតែអន់ជាងយេីងតេី យេីងទៅចង់ឈ្នះបគ្គលតែម្នាក់ហ្នឹងធ្វេីអី!