បើអាណិតប្អូនប្រុសសូមជួយដល់គាត់ផង...ប្អូនប្រុសមានជំងឺចំឡែក តាំងពីកំណើត រហូតមកដល់ពេលនេះ ព្រោះតែគ្មានលុយទៅពេទ្យដើម្បីព្យាបាល...(មានវីដេអូ)
-

ក្មេងប្រុសម្នាក់មានជំងឺចំឡែកតាំងពីកំណើត ហើយគ្មានប្រាក់ដើម្បីព្យាបាល ភាពឈឺចាប់ ព្រោះតែជំងឺចំឡែកមួយនេះហើយ តាមលងបន្លាចជីវិតមួយនេះ ស្ទើររាល់ថ្ងៃ។ ព្រហ្មលិខិតពិតជាធ្វើបានមនុស្សណាស់ បើបង្កើតឲ្យរស់នៅលើផែនដីមួយនេះ ហេតុអីមិនឲ្យប្អូនប្រុសមានសភាពដូចគ្នា។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ព្រះតេជគុណ កក្តដា សោភ័ណ្ឌ បានធ្វើការបង្ហោះវីដេអូ និងរូបភាពដ៏សែនខ្លោចចិត្ត ដោយគុណម្ចាស់បានរៀបរាប់ថា "សូមមេត្តាជួយ Share ម្នាក់មួយផងបានទេទាំងអស់គ្នាដើម្បីជួយដល់ប្អូនប្រុសផងណាបងប្អូនពិតជាសែនអាណិតប្អូនប្រុសណាស់មានជំងឺមួយនេះតាំងពីរកើតរហូតមកដល់ពេលនេះដោយសារតែគ្រួសារប្អូនមានជីវភាពក្រីក្រខ្វះខាតលំបាកណាស់អត់មានលុយសម្រាប់ទៅព្យាបាលជំងឺនៅពេទ្យទេចឹងហើយសូមញាតិញោមដែលមានសទ្ធាជ្រះថ្លាមេត្តាជួយដល់ប្អូនប្រុសម្នាក់តិចផងបានទេ??សំរាប់ពត៍មានលំអិតខលមកសួរតាមរយៈលេខរបស់ខ្ញុំព្រះករុណាអាត្មាភាពបានតាមរយៈលេខ☎087313246"។

មានវីដេអូ៖ ប្រភព៖ គុណធម៌ជីវិត