ក្តៅៗ!!! លោកជួន ណារិន្ទ ចេញបញ្ជាឲ្យខាង​ជំនាញ​ ធ្វើ​ការ​ស្រាវ​ជ្រាវ តាមចាប់ជនជាតិចិន ដែលបានចែកខិត្តប័ណ្ណ រកស៊ីផ្លូវភេទ
-

ព្រះសីហនុៈ ដោយថ្មីៗកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ បន្ទាប់ពីមានការចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក ដែលជនជាតិចិន​បានចែក​ខិត្តប័ណ្ណកន្លែងរកស៊ីផ្លូវភេទ ដោយមិនញញើតភ្នែក អាជ្ញាធរ​ក្រុងសីហនុនោះ។ ចំពោះករណី​ចែក​ខិត្តប័ណ្ណ​កន្លែង​​រកស៊ី​ផ្លូវ​ភេទ​​នេះ ​លោក​ឧត្តម​សេនីយ៍​ទោ ជួន ណារិន្ទ ស្នងការ​នគរ​បាល​ ខេត្ត​ព្រះ​សីហនុ លោក​ក៏បាន​បញ្ជា​ឲ្យ​ខាង​ជំនាញ​ ធ្វើ​ការ​ស្រាវ​ជ្រាវ​ពីករណីនេះ​ និង​ឃ្លាំ​ចាំ​ចាប់ ពីព្រោះ​មាន​ស្រី​ៗ​កាន់​ខិត្តប័ណ្ណ​ដើរ​ចែក​តាម​បន្ទប់​ភ្ញៀវផងដែរ​ ៕