សូមពុកម៉ែ បងប្អូន មេត្តាប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ នារដូវទឹកជំនន់នេះ!!! ក្មេងប្រុសម្នាក់ ត្រូវពស់លូនចូលចឹក ក្នុងមុងទាំងយប់ ខណៈកំពុងដេកលក់
បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៤ទៀបភ្លឺ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតនៅភូមិប្រាសាទវៀន ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បើតាមប្រភពពីគ្រួសារ ក្មេងប្រុស រងគ្រោះបានឲ្យដឹថា គ្រួសារផ្ទះរបស់ពួកគាត់ ជាផ្ទះទៀមជាប់នៅនឹងដី ខណៈពេលពួកគាត់កំពុង ដេកលង់លក់ស្រាប់តែត្រូវ ពស់ស្រកាចាស់មិនដឹង ជាលូនចូលតាំងពីស្មើណា បានលូនចូលក្នុងមុង ហើយចឹកកូនរបស់គាត់ មានឈ្មោះ ឆែត វិឆា អាយុ ៨ឆ្នាំ ភេទប្រុស ពេលនោះកូនរបស់គាត់ ស្រែកយំយ៉ាងខ្លាំង ទើបពួកគាត់ងើបបើកភ្លើងមើល ក៏ឃើញពស់តែម្តងទើបនាំគ្នារត់ និងចាប់ពស់ទុក។ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានឪពុកម្តាយ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យស្រុកថ្មពួក ដើម្បីព្យាបាល និងសង្គ្រោះជីវិត ៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។