នេះ...ចាប់បានហើយ!! ជនសង្ស័យមុខសញ្ញាឆក់យ៉ាងសកម្មចំនួន៧ករណីនៅរាជធានី ត្រូវនគរបាលព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួនបាន
ណារ៉ា
-

​ ភ្នំពេញ ៖ បើយោងតាមរបាយការណ៍ របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១១និង០០នាទីយប់ កម្លាំងជំនាញរបស់ការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង បានជនសង្ស័យ២នាក់ នៅចំណុចខាងកើតអនុវិទ្យាល័យចតុមុខ ផ្លូវលេខ២១៤ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ) ចំនួន៧ករណី។

របាយការណ៍បន្តឲ្យដឹងទៀតថា ៖ ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ ស ) ប្រព្រឹត្តនៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ២៥៨ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ០៨ និង ៣០ នាទី ។ ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបស្ពាយ ពណ៌ ខ្មៅលាយទឹកមាស) នៅចំណុចមុខហាងម៉ាស្សាឆ្នេរមាស ផ្លូវសប៊ិត ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១៥ និង ៣០ នាទី ។ ដោយជនរងគ្រោះឈ្មោះ MEME THET ភេទ ស្រី អាយុ៤៨ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា កាន់លិខិតឆ្លងដែនលេខ MC៨៦៧២១៩ មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារតូក្យូអ៊ីន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ សម្ភារៈបាត់បង់កាបូបស្ពាយ ពណ៌ ខ្មៅលាយទឹកមាស ១ លិខិតឆ្លងដែនលេខ MC៨៦៧២១៩ ចំនួន១ ទូរសព្ទ័ដៃម៉ាក IPhone X ពណ៌ ស ស៊ីមកាតលេខ ៩៥៩៤២៥៣៣៦៤២៣ ចំនួន១ ទូរសព្ទ័ដៃម៉ាក Samsung ពណ៌ មាស ស៊ីមកាតលេខ ៩៥៩៧៩៩៦៣៧២៧៤ ចំនួន១ ក្រវិលប្រាក់ចំនួន១គូ ប្រាក់ដុល្លារ ចំនួន២០០ដុល្លារអាមេរិក។ ករណីទី៣ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន៧ផ្លឹស ពណ៌ខ្មៅ) នៅចំណុច ជិតស្តុបបូកគោក ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២១និង០០ នាទី។
ករណីទី៤ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ ខ្មៅ) នៅចំណុច ជិតមន្ទីរពេទ្យមេគង្គ ផ្លូវលេខ ៣១០ កែងផ្លូវលេខ ៦៣ សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២២និង០០នាទី ។ ករណីទី៥ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ) នៅចំណុច ហាងប្រូកលីនភីហ្សា ផ្ទះលេខ ២០ ផ្លូវលេខ១២៣ ក្រុមទី៣៥ ភូមិ៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៩និង៣០នាទី ដែលជនរងគ្រោះឈ្មោះ DEVNANI KAILASH ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិឥណ្ឌា កាន់លិខិតឆ្លងដែនលេខ Z២១៤៤៥០៥ មុខរបរ អ្នកជំនួញ ស្នាក់នៅសណ្ឋាគារដាប់ប៊លលីហ្វ ផ្លូវ១២៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់ កាបូបដៃមួយ លិខិតឆ្លងដែនលេខZ២១៤៤៥០៥ ទូរសព្ទ័ដៃម៉ាកCell Phone ចំនួន១គ្រឿង ប្រាក់ដុល្លារ ចំនួន៣៨០ដុល្លារអាមេរិក និងឯកសារមួយចំនួនទៀត។ ករណីទី៦ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក HUWEI មិនបានសម្រេច) នៅចំណុចផ្លូវលេខ ១០៥ កែងផ្លូវលេខ ៤២០ សង្កាត់ បឹងត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ២២ និង ១០ នាទី ។ ជនសង្ស័យរត់ចោល ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខ្មៅលាយឈាមជ្រូក លេខតួ-លេខម៉ាស៊ីន៩០០១៤៩៥ ពាក់ស្លាកលេខភ្នំពេញ ១GO-៥៦៧១ ។
ករណីទី៧ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ ទឹកប្រាក់) នៅចំណុចបណ្តោយផ្លូវព្រះមុន្នីវង្ស ជិតតូបលក់កាសែត សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល២៖៣០ នាទី។ តាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងទៀតថា ជនសង្ស័យឃាត់ខ្លួនបាន ទី១ឈ្មោះ វិសិដ្ឋ វង្សហមុន្នី ហៅ តឿ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧អា ផ្លូវលេខ២៥៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទី២ឈ្មោះ សំ វិចិត្រ ហៅ ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដកហូតវត្ថុតាង ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ឈាមជ្រូក សេរីឆ្នាំ ២០១៧ លេខតួ-លេខម៉ាស៊ីន ៨០១១០១៤ ពាក់ស្លាកលេខ ភ្នំពេញ ១BH-៥៥១៨ និងម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខ្មៅលាយឈាមជ្រូក លេខតួ-លេខម៉ាស៊ីន៩០០១៤៩៥ ពាក់ស្លាកលេខភ្នំពេញ១GO-៥៦៧១ ចាប់យកពីឈ្មោះ សំ វិចិត្រ ហៅ ពេជ្រ។ រីឯភស្តុតាងជារបស់ជនរងគ្រោះ ដែលចាប់យកបាន ទូរសព្ទ័ដៃម៉ាក Samsung ពណ៌ មាស ស៊ីមកាតលេខ ៩៥៩៧៩៩៦៣៧២៧៤ ចំនួន១ ជារបស់ជនរងគ្រោះឈ្មោះ MEME THET ភេទស្រី អាយុ ៤៨ ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕